ប្រជា​ពលរដ្ឋ​ខ្ទង់​ ១​,៩៤​លាន​​នាក់​ ទទួល​បានវ៉ាក់សាំង​ ក្នុង​នោះ​ជិត​ ១,១៣​លាន​នាក់​ទទួល​បាន​គ្រប់​ទាំង​ពីរ​ដូស

2021/05/12 10:44:39 pm        516

ភ្នំពេញ៖ របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ជិត ១​លាន ៩៤ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ដូស​ដំបូង។

​របាយការណ៍​ចេញ​ដោយ​គណៈ​កម្មការ​ចំពោះ​កិច្ច​នេះ បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន​នាក់ បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ដើម្បី​ចាក់​វ៉ាក់សាំង ប៉ុន្តេ ពលរដ្ឋ​ជាង ១,៩៤​លាន​នាក់ បាន​ទទួល​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​ក្នុង​រយៈ​ពេល ៩២​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។

បើ​តាម​របាយការណ៍​នេះ ពលរដ្ឋ​ជិត ១​លាន ១៣​ម៉ឺន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​ក្នុង​អំឡុង​ពេល​នេះ។

តួលេខ​នេះ បញ្ជាក់​ថា កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន​បានខ្ទង់ ១៩​ភាគរយ​នៃ​ពលរដ្ឋ ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ជូន​ប្រជា​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លងម​ក​នេះ ដែល​បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេល ៩២​ថ្ងៃ​រួច​មក​ហើយ។

ក្នុង​រយៈ​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ដល់​ទៅ​ជាង ៤​លាន ៧​សែន​ដូស​រួច​មក​ហើយ ក្នុង​នោះ​មាន​វ៉ាក់សាំង​​ស៊ីណូហ្វាម​​ដែល​រដ្ឋាភិបាល​ផ្ដល់​ជា​ជំនួយ​មក​កម្ពុជា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ចិន និង​វ៉ាក់សាំង​ខូវីហ្ស៊ែល (Covishield) ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​វ៉ាក់សាំង AstraZeneca ដែល​ត្រូវ​បាន​ផ្ដល់​ជា​ជំនួយ​មក​កម្ពុជា​តាម​រយៈ​យន្តការ​របស់​អង្គការ​សុខភាព​ពិភព​លោក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        157
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        138
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm