ក្រុងប៉េកាំងនិយាយថា ការហៅលោក Xi ថាជាមេដឹកនាំផ្ដាច់ការពីលោក Biden គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើភាពថ្លៃថ្នូរខាងនយោបាយរបស់ចិន

2023/06/21 11:09:22 pm        33

ចិន ៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃពុធទី២១មិថុនានេះ ថា ការហៅប្រធានាធិបតីចិន ថាជាមេដឹក​នាំ​ផ្ដាច់ការ​ពីសំណាក់លោកប្រធានាធិបតីអាមេរិក Joe Biden    បានរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្ដីថ្លៃថ្នូរខាង​នយោបាយ​របស់ប្រទេសចិន និងបង្កើនការបង្ករឿងខាងនយោបាយជាសាធារណៈ។ 

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន ​បានបង្ហាញការមិនពេញចិត្តជាខ្លាំង និងជំទាស់ដាច់ខាត ចំពោះការអត្ថាធិប្បាយរបស់មេដឹកនាំអាមេរិករូបនេះ។   

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានហៅលោកប្រធានាធិតីចិន Xi Jinping ថាជាមេដឹកនាំផ្ដាច់ការ​នៅកម្មវិធីរៃអង្គាសមូលនិធិមួយក្នុងរដ្ឋ California។ 

ការអត្ថាធិប្បាយរបស់លោក មានឡើងមួយថ្ងៃបន្ទាប់ពីប្រមុខការទូតអាមេរិក លោក Antony Blinken បានជួប លោក Xi សម្រាប់កិច្ចពិភាក្សាការងារនៅក្នុងទីក្រុងប៉េកាំង ជាទីដែលលោកទាំង២ មានបំណងបន្ធូរបន្ថយភាពតានតឹង​រវាង​មហាអំណាចពិភពលោកទាំង២។

លោក Xi បាននិយាយថាមានជំហានរីកចម្រើនមួយចំនួនបានកើតឡើង នៅក្នុងទីក្រុងប៉េកាំង ខណៈលោក Blinken បានបង្ហាញថាភាគីទាំង២ បានបើកឲ្យមានការពិភាក្សាគ្នាបន្ថែមទៀត។    

នៅព្រឹត្តិការណ៍រៃអង្គារមូលនិធិកាលពីយប់ថ្ងៃអង្គារនោះដែរ លោកប្រធានាធិបតី Biden ក៏បាននិយាយផងដែរថា លោក Xi រងភាពអាម៉ាស់ជុំវិញភាពតានតឹងនាពេលថ្មីទាក់ទងនឹងបាឡុងចារកម្មរបស់ចិន ដែលត្រូវបានហោះអណ្ដែត​លើ​សហរដ្ឋអាមេរិក។ លោក Biden បាននិយាយថា មូលហេតុដែលលោក Xi Jinping មិនសប្បាយចិត្តគឺនៅ​ពេលដែល​លោក​បានបាញ់ទម្លាក់បាឡុងមានទំហំប៉ុនរថយន្ត២គ្រឿង ដែលបានផ្ទុកឧបករណ៍ចារកម្ម  ដែលលោកពុំបានដឹង។នោះគឺជារឿងអាម៉ាស់ដ៏ធំបំផុត សម្រាប់ក្រុមជនផ្ដាច់ការទាំងឡាយ នៅពេលដែលពួកគេពុំបាន​ដឹងថាមានអ្វីបាន​កើតឡើង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm