សកម្មជនប្រឆាំងសង្រ្គាម បាននិយាយថា ការផ្តល់អាវុធឲ្យអ៊ុយក្រែននឹងអូសបន្លាយពេលជម្លោះ

2023/06/21 11:31:24 pm        96

រុស្ស៊ី ៖ សកម្មជនប្រឆាំងសង្គ្រាមជនជាតិប្រេស៊ីលម្នាក់បាននិយាយថា ការផ្តល់អាវុធដល់រដ្ឋាភិបាល​អ៊ុយក្រែន​នឹងអូស​បន្លាយពេល ព្រមទាំងធ្វើឱ្យជម្លោះអ៊ុយក្រែន-រុស្ស៊ី កាន់តែរីកធំ ខណៈរដ្ឋជាសមាជិក​សម្ព័ន្ធយោធាណាតូ​ជាច្រើន​បានសន្យាគាំទ្រអ៊ុយក្រែនជាបន្តបន្ទាប់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារ​ជាតិនៃសម្ព័ន្ធ យោធានេះនៅប្រទេសបែលហ្ស៊ិក។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ China Media Group (CMG) លោកស្រី Stephanie Weatherbee Brito អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្រាប់សភាប្រជាជនអន្តរជាតិបាននិយាយថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន​មិនត្រឹមតែជាជម្លោះរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលនៃការពង្រីក​ខ្លួនទៅភាគខាងកើត​របស់អង្គការ​ណាតូផងដែរ។ ការផ្ទេរអាវុធទៅឲ្យអ៊ុយក្រែនអាចត្រឹមតែពន្យារពេលសង្គ្រាមប៉ុណ្ណោះ។

លោកស្រី Brito បានពន្យល់ថា «ខ្ញុំគិតថា ការបង្កើនគ្រឿងសព្វាវុធរបស់អ៊ុយក្រែន គឺគ្រាន់តែធ្វើឱ្យសង្រ្គាម​មានរយៈ​ពេលកាន់តែយូរប៉ុណ្ណោះ ដូច្នេះវាជាសោកនាដកម្ម។ ហើយអ្នកដែលបាត់បង់ច្រើនបំផុតពីគ្រឿងសព្វាវុធដែលបានកើនឡើងនេះ គឺប្រជាជនអ៊ុយក្រែន។ ខ្ញុំគិតថាមានឱកាសក្នុងរយៈពេលដប់ប្រាំបីខែកន្លងមកនេះ សម្រាប់កិច្ចចរចាសន្តិភាព ហើយនោះជាមធ្យោបាយ​ដែលគួរត្រូវបន្ត។ ប៉ុន្តែផ្ទុយទៅវិញ សហរដ្ឋអាមេរិកបានរុញច្រានយ៉ាងខ្លាំងនៅពីក្រោយហេតុការណ៍នៅអ៊ុយក្រែន មិនឱ្យឈានចូលទៅដល់កិច្ចចរចាសន្តិភាព ព្រោះសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ក្នុងជម្លោះនេះ។ លោកស្រីបានកត់សម្គាល់ថា ជំនួសឱ្យការជំរុញឱ្យមានការចរចាសន្តិភាព សហរដ្ឋអាមេរិកបានចាត់ទុក​សង្រ្គាម​នេះថាជាការការពារលទ្ធិប្រជាធិបតេយ្យ ហើយទាមទារដោយពុំមានការទទួលខុសត្រូវឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា សម្ព័ន្ធយោធាណាតូ នឹងបង្កើតការិយាល័យទំនាក់ទំនងនៅទីក្រុងតូក្យូក្នុងឆ្នាំ ២០២៤ ហើយប្រើប្រាស់វាជាមជ្ឈមណ្ឌលសម្រាប់​កិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី នូវ៉ែលហ្សេឡង់ និងប្រទេសជប៉ុន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        52
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm