ប្រទេសជប៉ុនបន្តគាំទ្រសកម្មភាពបោសសម្អាតមីនរបស់CMAC ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ

2023/06/21 11:31:38 pm        185

​ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២១ ខែមិថុនា នេះ បានទទួលជួបពិភាក្សាការងារ មួយលោក ណាកា ហ្សាវ៉ា គីឆេរូ (NAKAZAWA KEIICHIRO) អនុប្រធានជាន់ខ្ពស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ អមដំណើរដោយមន្រ្តីមួយចំនួន នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ហេង រតនា បានជម្រាបជូនដល់គណៈប្រតិភូ ពីកិច្ចសហប្រត្តិការដ៏ល្អជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លើគម្រោងនានា ​ដែលគាំទ្រថវិកា សម្ភារៈ ក៏ដូចជា​បច្ចេកទេស ក្នុងការរួមចំណែកក្នុងវិស័យសកម្មភាពមីន ក៏ដូចជាការស្តារហេដ្ឋារចនាសម្ព័ន្ធ​ក្រោយដោះមីនផងដែរ។

លើសពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ការជ្រោមជ្រែងពីសំណាក់ភាគីJICA ក្នុងការរួមចំណែក រៀបចំយុទ្ធសាស្រ្ត៥ឆ្នាំ​ ក្រោយការបោសសម្អាតមីន ដែលគ្រោងនឹងបញ្ចប់​ក្នុងឆ្នាំ២០២៥ ហើយស៊ីម៉ាក់ នឹងត្រូវបន្តបេសកកម្មទៅមុខទៀត ជាពិសេសការបោសម្អាតគ្រាប់​បែក​ចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃ ផ្សេងទៀត​ ទាំងនៅក្នុងដី និងក្រោមទឹក ។

លោក ណាកាហ្សាវ៉ា គីឆេរូ បានថ្លែងអំណរគុណដល់ឯកឧត្តមប្រតិភូ និងកម្លាំងបោសសម្អាតមីន អង្គភាព CMAC ក្នុងការរួមចំណែកធ្វើឱ្យគម្រោងនានារបស់ JICA ​នៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺការ ផ្ទេរចំណេះដឹងក្នុងវិស័យសកម្មភាពមីនទៅដល់បណ្តាប្រទេសដទៃទៀត ដែលរងផល​ប៉ះពាល់​ដោយសំ ណល់ពីសង្រ្គាម មានដូចជាប្រទេស អង់ហ្គោឡា ប្រទេសកូឡុំប៊ី ប្រទេសឡាវ ជាដើម ហើយជាពិសេស ​នោះគឺផ្តល់ការហ្វឹកហ្វឺនដល់ប្រទេសអ៊ុយក្រែន ដែលកំពុង​ញាំញី​ដោយ​សារសង្រ្គាម ដែលមិនទាន់ចប់នៅឡើយ ។

លោកក៏បានបញ្ជាក់ការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ​ជាពិសេសអង្គភាពJICA ចំពោះ ប្រជាជន ​និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់ CMACតទៅ មុខទៀត ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ​ក្នុងវិស័យសកម្មភាពមីន ដែល​នឹងរួមចំណែកក្នុងការ បង្កើនទិន្នផលផ្ទៃដី ដែលជាប្រយោជន៍នៅក្នុងការធ្វើកសិកម្ម និងរួមចំណែក​ដល់ការបង្កើនសេដ្ឋកិច្ច ប្រទេសជាតិ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm