អេស្ស៉ាញ ៖ ឆ្មាំល្បាតឆ្នេរអេស្ប៉ាញបានស្ទាក់ចាប់ទូកតូចមួយគ្រឿងកាលពីល្ងាចថ្ងៃអង្គារ (២០ មិថុនា) ដែលដឹកជនអន្តោប្រវេសន៍ចំនួន៦៣នាក់ ចម្ងាយ៦០ម៉ាយល៍ (៩៧ គីឡូម៉ែត្រ) ភាគអាគ្នេយ៍នៃកោះ ក្រាន កាណារីយ៉ា របស់អេស្ប៉ាញក្នុងមហាសមុទ្រអាត្លង់ទិក។
បន្ទាប់ពីកំណត់ទីតាំងបានដោយយន្តហោះជួយសង្គ្រោះតាមដែនសមុទ្រ នាវាឆ្មាំល្បាតឆ្នេរ Guardamar Calliope បានផ្ទេរជនអន្តោប្រវេសន៍ទាំងនោះទៅកាន់កំពង់ផែ Arguineguín ដោយពួកគេបានទៅដល់នៅម៉ោង ២៣:៣0 ម៉ោងក្នុងស្រុក។ នៅកំពង់ផែនោះ ជនអន្តោប្រវេសន៍ត្រូវបានពិនិត្យនិងថែទាំដោយបុគ្គលិកកាកបាទក្រហម។
ការមកដល់នៃជនអន្តោប្រវេសន៍នៅប្រជុំកោះកាណារី បានកើនឡើងកាលពីសប្តាហ៍កន្លងទៅ ដោយសារអាកាសធាតុអំណោយផលនៅសមុទ្រ ដែលនាំឱ្យមនុស្សកាន់តែច្រើនធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ពីអាហ្វ្រិកខាងជើង។
យ៉ាងហោចណាស់មនុស្ស ៥.៩១៤ នាក់បានទៅដល់ប្រជុំកោះកាណារីចន្លោះថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំនេះ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលអេស្ប៉ាញ ដោយចំនួននេះបានធ្លាក់ចុះ ៣១,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕

