៥ខែឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិមកទស្សនាជាង ២លាននាក់

2023/06/21 11:37:57 pm        223

ភ្នំពេញ៖ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការស្តារ និងលើកស្ទួយ​វិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិមកទស្សនា​មានប្រមាណ ២លាន១៦ម៉ឺននាក់ ហើយរំពឹងថា ដំណាច់ឆ្នាំ២០២៣ នឹងកើនដល់៤លាន៥សែននាក់។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានប្រមាណជាង ២,១៦លាននាក់ បាន​មកទស្សនាកម្ពុជា ក្នុងអត្រាកំណើន ៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិ ប្រមាណ១០លាននាក់ កើនឡើង ៧៦,៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ហើយពេញមួយ ឆ្នាំ២០២៣នេះ រំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ ៤,៥លាននាក់ និងទេសចរក្នុង​ស្រុកប្រមាណ ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករ​នៅក្នុងផែនទីចង្អុលផ្លូវ។

ឯកឧត្តម បន្តថា ឈរលើមូលដ្ឋានភាពជាវិជ្ជមានទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងទទួល​បានភ្ញៀវទេសចរអន្តរជាតិប្រមាណ ​៧លាននាក់​ នៅក្នុងឆ្នាំ២០២៥ ឬ២០២៦ ហើយ​នឹងអាច​រួមចំណែក​ជំរុញសេដ្ឋកិច្ចងើបឡើងវិញបានល្អប្រសើរផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បន្តថា ​ដោយសារមានការដឹកនាំដ៏ឆ្លាត​វាងវៃ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ១៩ បានធ្វើឲ្យស្ថានការណ៍​ជំងឺកូវីដ១៩ បានធូរស្រាល នឹងបានជំរុញចលនាទេសចរក្នុងស្រុក​ត្រឡប់មករកភាពដើមវិញ ហើយទេសចរអន្តរជាតិក៏កំពុងមានកំណើនជាបន្តបន្ទាប់ផងដែរ និងបានជំរុញអាជីវកម្មក្នុងវិស័យ​ទេសចរណ៍​មានកំណើនឡើងវិញ។

ឯកឧត្តម បន្តថា វិបត្តិកូវីដ១៩ជាង២ឆ្នាំកន្លងមក រាជជរដ្ឋាភិបាលកម្ពុជា ​ក៏បានយកវិបត្តិនេះ​ធ្វើជាឱកាសខិតខំកសាង និងស្តារសំណង់ហិត្ថារចនាសម្ព័ន្ធានានាជាច្រើន​បម្រើឲ្យការងារវិស័យ​ទេសចរណ៍ ជាពិសេសការខិតខំ ស្ថាបនាផ្លូវ ៣៨ ខ្សែ នៅខេត្តសៀមរាប ដែលបានសម្រួល​ដល់​ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ​ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែ នៅ​ខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ​ដែលបានកែប្រែមុខមាត់ថ្មី បង្កើនភាព​ទាក់ទាញគោលដៅទេសចរណ៍ចម្បងរបស់កម្ពុជា៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm