គ្រោះមហន្តរាយលិចទូកនៅក្រិក ប៉ាគីស្ថានជួយកំណត់អត្តសញ្ញាណជនរងគ្រោះ

2023/06/21 11:58:46 pm        96

ប៉ាគីស្ថាន ៖ គ្រួសារជាច្រើនបានតម្រង់ជួរសម្រាប់ការធ្វើតេស្ត DNA នៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីជួយកំណត់​អត្តសញ្ញាណជនរងគ្រោះ។ យ៉ាងហោចណាស់មនុស្ស ៨២ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់​នៅឆ្នេរសមុទ្រ​ប្រទេស​ក្រិកនៅក្នុងឧបទ្ទវហេតុលិចទូកដ៏សោកនាដកម្មកាលពីសប្តាហ៍មុន។ ពួកគេភាគច្រើនមកពីប្រទេសអេហ្ស៊ីប ស៊ីរី និងប៉ាគីស្ថាន ហើយបានបង់ប្រាក់រាប់ពាន់ដុល្លារដល់ក្រុមជួញដូរមនុស្ស។

អាជ្ញាធរនៅទីនោះ បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្សយ៉ាងហោចណាស់ ២៨ នាក់ដែលត្រូវបាន​បញ្ជាក់ថាស្លាប់ ឬបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយនេះ។ មនុស្សម្នាក់ដែលអស់សង្ឃឹមក្នុងការស្វែងរកការឆ្លើយតប គឺលោក Muhammad Aslam និយាយថាកូនប្រុសអាយុ ២៦ ឆ្នាំរបស់គាត់បានផ្ញើសារជាសំឡេង កាលពីថ្ងៃទី ៨ ខែមិថុនា ដោយនិយាយថាគាត់កំពុងអង្គុយនៅលើទូក។ សំឡេងរបស់គាត់ប្រាប់ខ្ញុំថា គាត់ព្រួយបារម្ភ គាត់និយាយ​មកគួ​ឲ្យ​បារម្ភ ព្រោះគាត់និយាយថា មនុស្សមួយចំនួននៅជាមួយគាត់ នៅទីនោះរាប់ខែ មានរហូតដល់៦ខែ ពុំមានការ​រៀបចំទឹក ឬអាហារនោះទេ ពួកគេត្រូវបានរក្សាទុកក្នុងស្ថានភាពក្តៅខ្លាំង និងស្អុះស្អាប់ ហើយក៏ពុំមាន​កន្លែងព្យាបាល​ជំងឺនោះដែរ។

ជនសង្ស័យរត់ពន្ធ៩នាក់ បានបង្ហាញខ្លួននៅតុលាការប្រទេសក្រិកកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់​ដែលរួមមានទាំងអំពើមនុស្សឃាត ទាំងការរត់ពន្ធជនអន្តោប្រវេសន៍។ បុរសទាំងអស់មកពីប្រទេសអេហ្ស៊ីប និងមានអាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំ បានបដិសេធថាពុំបានប្រព្រឹត្តខុសអ្វីឡើយ។ ប្រទេសក្រិក ដែលស្ថិតនៅ​ក្រោមការឃ្លាំមើលកាន់តែខ្លាំងលើការឆ្លើយតបរបស់ខ្លួនចំពោះគ្រោះមហន្តរាយនោះ នៅតែបន្តស្វែង​រកនៅសមុទ្រក្នុងតំបន់ដ៏ធំ ទោះបីជាឱកាសនៃការរកឃើញអ្នកនៅរស់រានមាន​ជីវិតបន្ថែមទៀត​ត្រូវបានគេមើលឃើញថាស្ទើរតែគ្មានក៏ដោយ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm       
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm