គ្រូ​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​ពិបាក​រើស​កីឡាករ ខណៈ​ការ​បង្ហាញខ្លួនរបស់ពួកគេ​មិនទាន់​ល្អ​

2021/05/13 05:14:10 pm        153

​បាល់ទាត់៖ លោក Ryu Hirose គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​ការ​លំបាក​ក្នុង​ការ​ជ្រើស​រើស​កីឡាករ​ក្នុង​ស្ថានភាព​កូ​វីដ​-១៩ ដោយសារ​ការប្រកួត​លី​គ​កំពូល​កម្ពុជាត្រូវ​បាន​ពន្យារពេល និង​ផ្លាស់ប្ដូរ ដែល​នាំ​ឲ្យ​លោក​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​ពួកគេ ដ្បិត​ឆ្លងកាត់​ការ​ទស្សនាការ​ប្រកួត​ក​ន្ល​ង​មក លោក​សង្កេត​ឃើញ​ថា ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​នៅ​មិនទាន់​ល្អ​នៅឡើយ។​

​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន​រូប​នេះ ស្រប​ពេល​លោក​ត្រូវ​ជ្រើសរើស​កីឡាករ ដើម្បី​ប្រមូលផ្ដុំ​ត្រៀម​ការប្រកួត​សេសសល់​ក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភព​លោក FIFA World Cup Qatar 2022 នៅ​ប្រទេស​បា​រ៉ែ​ននា​ដើមខែ​មិថុនា​ខាងមុខ តែ​មក​ទល់​ពេល​នេះ បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​នៅ​មិនទាន់​បង្ហាញ ហើយ​ការ​ប្រមូល​ផ្ដុំ​ក៏​ពុំ​ទាន់​មាន​ដែរ។​ ​បុរស​វ័យ ៦៥​ឆ្នាំ​ដដែលបាន​បញ្ជាក់​ថា ដោយសារ​ការពិបាក​កំណត់​កីឡាករ ខណៈ​ការ​បង្ហាញខ្លួន​ពួកគេ​មិនទាន់​ល្អ​បែបនេះ លោក​បាន​សម្រេចចិត្ត​ជ្រើសរើស​កីឡាករ ដោយ​ផ្អែកលើ​សមិទ្ធផលដែល​ពួកគេ​សម្រេច​បាន​កន្លងមក រហូតដល់​បច្ចុប្បន្ន និង​ជា​កីឡាករដែល​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពេល​អនាគត។ ដូច្នេះ​លោក​នៅតែមាន​សុទិដ្ឋិនិយម​លើ​កីឡាករ ដែល​ខ្លួន​ជ្រើសរើស។​

​តែ​យ៉ាងណា​លោក Ryu Hirose បាន​ជំរុញ និង​ចង់​ឲ្យ​កីឡាករ​ទាំងអស់បង្កើន​ការ​ខិតខំ​ប្រឹងប្រែង និង​ការប្រកួតប្រជែង​ឲ្យ​បាន​ខ្លាំង ទៅតាម​លទ្ធភាពដែល​ពួកគេ​អាច​ធ្វើ​បាន ពិសេស​កីឡាករ​វ័យក្មេងដើម្បី​នាំ​យក​បទពិសោធន៍ និង​ទំនុក​ចិត្ត​ត្រឡប់មកវិញ ដោយ​រំពឹង​ថានឹង​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀតនៅ​ពេល​អនាគត។​ ​គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​លោក Ryu Hirose កំពុង​តាមដាន និង​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ធ្វើដំណើរ​ទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ប្រទេស​បា​រ៉ែ​ននា​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ខាងមុខ ហើយ​ធ្វើការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នៅ​ទីនោះ​តែម្ដង ដោយ​កម្ពុជា​នៅសល់ ៣​ប្រកួត​ក្នុង​ដៃ រួមមាន​ជួប​ក្រុម​ជម្រើស​ជាតិ​បា​រ៉ែ​ននា​ថ្ងៃទី​៣-​មិថុនា និង​ជួប​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់នា​ថ្ងៃទី​៧-​មិថុនា ខណៈ​ចុងក្រោយ​ជួប​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់នា​ថ្ងៃទី​១១-​មិថុនា នៅ​ប្រទេស​បា​រ៉ែ​ន​តែ​មួយ​គត់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        11
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        84
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm