លោក Macron និងមេដឹកនាំពិភពលោក អំពាវនាវឲ្យមានហិរញ្ញវត្ថុពីស្ថាប័នឯកជន ដើម្បីជួយកាត់បន្ថយភាពក្រីក្រពិភពលោក

2023/06/22 01:32:51 am        174

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងក្រុមមេដឹកនាំពិភពលោក បានលើកឡើងថា ហិរញ្ញវត្ថុពីស្ថាប័នឯកជនត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសកលលោក និងកាត់បន្ថយភាពក្រីក្រ ដោយការផ្ដល់ប្រាក់កម្ចី ដែលមានការប្រាក់ទាប និងអាចបត់បែនបាន។

នៅក្នុងសារដែលទំនងជាធ្វើឲ្យអ្នកធ្វើយុទ្ធនាការប្រឆាំងភាពក្រីក្រជាច្រើនស្រងាកចិត្តនោះ ក្រុមមេដឹកនាំបាននិយាយនៅក្នុងលិខិតបើកចំហមួយថា ប្រាក់កម្ចី និងជំនួយរបស់រដ្ឋាភិបាល នឹងមិនគ្រប់គ្រាន់ ដើម្បីជំរុញការអភិវឌ្ឍ នៅទូទាំងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 បំណុលកើនឡើង និងការឡើងថ្លៃម្ហូបអាហារ និងថាមពលនោះឡើយ។

សារក្នុងលិខិតនោះ បានរៀបរាប់ថា ទឹកប្រាក់រាប់ពាន់លានផោន (រាប់ពាន់លានដុល្លារ) ដែលត្រូវការដើម្បីវិនិយោគលើបច្ចេកវិទ្យាបៃតង និងដោះស្រាយវិបត្តិអាកាសធាតុ ក៏នឹងពឹងផ្អែកលើ«ប្រភពហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដូចជាការទិញបំណុលត្រឡប់» ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលកាត់បន្ថយជាប្រវត្តិសាស្ត្រនូវការទូទាត់ការប្រាក់ខ្ពស់។

មេដឹកនាំពិភពលោកនឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) នៅទីក្រុងប៉ារីស ដើម្បីពិភាក្សាស្ដីអំពីហិរញ្ញវត្ថុអាកាសធាតុ ការរីកចម្រើនដែលមិនប៉ះពាល់ដល់បរិស្ថាន វិបត្តិបំណុល និងស្ដីអំពីរបៀបទាញយកប្រភពវិនិយោគពីវិស័យឯកជន។

សារលិខិតដែលត្រូវបានចេញផ្សាយដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Project Syndicate គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Macron ដើម្បីដោះស្រាយនូវកង្វល់ដែលកំពុងកើនឡើងអំពីប្រព័ន្ធហិរញ្ញវត្ថុអភិវឌ្ឍបច្ចុប្បន្ន រួមទាំងជំនួយបរទេសពីប្រទេសអ្នកមានផងដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm