ភ្នំពេញ៖ ប្រជាពលរដ្ឋមានកម្រិតជីវភាពខ្វះខាត ដែលប្រកបរបរជា កម្មករ អ្នកអនាម័យ អ្នកជញ្ជូនឥវ៉ាន់ សន្តិសុខ អ្នករត់ម៉ូតូឌុប និងអ្នករត់ស៊ីក្លូជាដើម នៅជុំវិញផ្សារអូរឬស្សី បានបង្ហាញការពេញចិត្ត នឹងនៅតែបន្តគាំទ្រជានិច្ចចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធ្វើឲ្យប្រទេសមានការអភិវឌ្ឍជាបន្ដបន្ទាប់ ។
ក្រុមពលរដ្ឋ បានបង្ហាញពីការមើលឃើញនូវការអភិវឌ្ឍឥតឈប់ឈរនៅក្នុងប្រទេស ដែលសម្តេចតេជោ បានស្រោចស្រង់ប្រទេសជាតិមួយនេះ ចេញពីបាតដៃទទេ ពិសេសនោះ គឺក្រោកចេញភ្លក់ភ្លើងសង្គ្រាមដែលកើតឡើងជាបន្តបន្ទាប់ជាច្រើនជំនាន់ រហូតបង្កបង្កើតអោយប្រទេសបានប្រែក្លាយជាប្រទេសជាតិមួយដែលមានសុខសន្តិភាពេញលេញបរិបូរណ៍ និងជាប្រទេសដែលបន្តការបោះជំហានទៅមុខជានិច្ច ។
សូមជម្រាបថា ការលើកឡើងរបស់ប្រជាពលរដ្ឋមានកម្រិតជីវភាពខ្វះខាតខាងលើ គឺថ្លែងឡើង ក្នុងគ្រាដែលពួកគាត់ទាំងអស់គ្នា ទៅចូលរួមទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ខាងលើនេះ ។
ការចែកអំណោយរបស់សម្តេចទាំងទ្វេ ជូនដល់ពលរដ្ឋមានកម្រិតជីវភាពខ្វះខាត ១០០នាក់ ដែលប្រកបរបរជា កម្មករ អ្នកអនាម័យ អ្នកជញ្ជូនឥវ៉ាន់ សន្តិសុខ អ្នករត់ម៉ូតូឌុប និងអ្នករត់ស៊ីក្លូជាដើម នៅជុំវិញផ្សារអូរឬស្សីខាងលើនេះ គឺធ្វើឡើងក្រោមវត្តលោក ថេង សុថុល អភិបាលខណ្ឌ៧មករា លោកឡយ ស៊ាងអាង ប្រធានផ្សារអូរឬស្សី និងក្រុមការងារជាច្រើនរូបទៀត ៕ អត្ថបទ ៖ លីហេង









