ជនជាតិម៉ិកស៊ិកដែលធ្លាប់ជិះនាវាមុជទឹកទៅមើលបំណែកកប៉ាល់ Titanic និយាយថា ជាដំណើរប្រកបដោយហានិភ័យខ្ពស់

2023/06/22 06:20:24 pm        199

អ្នកធ្វើយូធូបផ្នែកដំណើរកម្សាន្តជនជាតិម៉ិកស៊ិក ដែលធ្លាប់បានជិះនាវាមុជទឹក ដែលកំពុងបាត់ការទាក់ទងជិតកន្លែងបំណែកនៃកប៉ាល់ទីតានិក (Titanic) លោក Alan Estrada បាននិយាយកាលពីថ្ងៃពុធ (ទី២១ ខែមិថុនា)ថា បេសកកម្មដំណើរទេសចរណ៍នេះ គឺជាការប្រថុយប្រថានខ្លាំងបំផុត។

ការជិះនៅក្នុងនាវាមុជទឹករបស់ក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក របស់លោក Estrada ដែលបានទៅទស្សនាបំណែកនាវាទីតានិក (Titanic) កើតឡើងដដែល ក្នុងឆ្នាំ២០២២ បន្ទាប់ពីបេសកកម្ម បានបរាជ័យនៅឆ្នាំមុននោះ។

នៅក្នុងបទសម្ភាសន៍តាមអ៊ិនធឺណតមួយ ជនជាតិម៉ិកស៊ិកដំបូងគេ ដែលជិះនៅខាងក្នុងនាវាមុជទឹក Titan បានរំលឹកឡើងវិញថា ដំណើរបេសកកម្ម ដែលរូបលោកបានចូលរួមនៅឆ្នាំ២០២២ នោះ ស្ទើរតែត្រូវបានរំសាយចោល បន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយនាវាជំនួយនៅលើផ្ទៃទឹករបស់នាវាមុជទឹកនេះ។

សូមបញ្ជាក់ថា ​នាពេលនេះ ក្រុមជួយសង្គ្រោះអន្តរជាតិ ​កំពុង​លុកលុយ​មហា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នៃ​មហាសមុទ្រអាត្លង់ទិកខាងជើង ​ដើម្បីស្វែងរកនាវាមុជទឹកប្រវែង ​២២ហ្វីត (៦,៧ម៉ែត្រ) ដែល​បានបាត់ កាលពីថ្ងៃអាទិត្យ ខណៈពេលដែលបានដឹកមនុស្ស ៥នាក់ ក្នុងដំណើរកម្សាន្ត​សមុទ្រ​ទឹកជ្រៅទៅកាន់ទីកន្លែងលិចនាវាទីតានិក ​ដែលមានអាយុកាល ​១សតវត្សរ៍ហើយ ពោលគឺជាផ្នែកមួយនៃដំណើរទេសចរណ៍របស់អ្នកនៅក្នុងនាវានោះ។ មានការប៉ាន់ស្មាន ដែលបង្ហាញថា ការផ្គត់ផ្គង់ខ្យល់អុកហ្ស៊ីសែន​ នៅក្នុងនាវានោះ អាចអស់ក្នុងរយៈពេលប៉ុន្មាន​ម៉ោងទៀតនេះ។

យ៉ាងណាក្ដី នៅពេលការស្វែងរកកំពុងតែដំណើរការទៅ ​លោក Estrada បានចេញផ្សាយវីដេអូ​នៃបេសកកម្ម កាលពីពេលមុនរបស់លោក ដែលមានទាំងការបរាជ័យ​ និងជោគជ័យ នៅ​លើប៉ុស្តិ៍យូធូប Youtube របស់លោក ​ដែលមានឈ្មោះឆាណែល Alan x el Mundo៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm