ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​តវ៉ា​នៅ​ទូទាំង​អឺរ៉ុប​ប្រឆាំង​នឹង​សកម្មភាព​ហិង្សា​របស់​អ៊ីស្រាអែល​

2021/05/13 05:43:51 pm        158

​អឺរ៉ុប៖ ក្រុម​អ្នក​តវ៉ា​គាំទ្រ​ពលរដ្ឋ​អ៊ីស្រាអែល​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ប្រទេស​បារាំង និង​ស៊ែ​ប៊ី​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហា​ម៉ាស់​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​។​

​មនុស្ស​រាប់​សិប​នាក់​ប្រមូល​ផ្ដុំ​គ្នា​​ក្នុង​ទីក្រុង​ប៉ារីស​នៅ​វិមាន Place des Invalides ជិត​ក្រសួង​ការបរទេស​បារាំង ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។ ក្រុម​អ្នកគាំទ្រ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​នបាន​ប៉ះទង្គិច​គ្នាជាមួយ​នគរបាល​ អំឡុងការ​ជួប​ជុំ​នៅ​ខាងក្រៅស្ថានទូត​អ៊ីស្រាអែល ក្នុង​ទីក្រុងអា​តែ​នប្រទេស​ក្រិ​កកាលពី​ថ្ងៃ​ពុធ​។ ក្រុម​បាតុករ​កំពុង​ត​វ៉ា​ប្រឆាំង​នឹង​សហប្រតិបត្តិការ​ របស់​កង​កម្លាំង​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្គា​ហ្សា។​ មនុស្ស​រាប់​រយ​នាក់​បានប្រមូល​ផ្ដុំ​គ្នា ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​អ៊ីស្រាអែល និង​ដុត​ទង់ជាតិ​អ៊ីស្រាអែល​ មុន​ពេល​ពួកគេត្រូវ​បាន​បំបែក​ ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ពី​សំណាក់​នគរបាល​។​

​មនុស្ស​មួយ​ក្រុម​ក៏បាន​ប្រមូលផ្ដុំ​ផង​ដែរ​ក្នុង​ទីក្រុង​បែ​ល​ក្រា​ត ដើម្បី​ទាក់ទាញ​ឲ្យ​មានការ​ចាប់​អារម្មណ៍​ទៅលើ​ជម្លោះ​នេះ ដោយ​កាន់​បដា​ដែល​មាន​សរសេរ​ពាក្យស្លោកដូចជា ពេលនេះ​តំបន់​ហ្គា​ហ្សា​ត្រូវការសំឡេង​របស់​យើង​។ ចំណែក​នៅ​ក្នុង​ប្រទេស​ហ្ស៊​កដា​នី​ឯណោះ​វិញ ប្រជាពលរដ្ឋ​ហ្ស៊​កដា​នីបាន​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នានា ​រយៈ​ពេល​ ៤​ថ្ងៃ​ជាប់​គ្នានៅ​ជិត​ស្ថានទូត​អ៊ីស្រាអែលក្នុង​រដ្ឋធានី​អា​ម៉​ង់​។ អ្នក​តវ៉ា​ជាង ​២​ពាន់​នាក់​បាន​ស្រែក​ពាក្យស្លោក​ប្រឆាំង​នឹង​អ៊ីស្រាអែល និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន ​បណ្ដេញឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ចេញពី​ប្រទេស បិទ​ស្ថានទូត និង​លុបចោល​សន្ធិសញ្ញា​សន្តិភាព៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        12
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm