លោក Zelenskiy និយាយថា ការវាយបករបស់អ៊ុយក្រែន យឺតជាងការចង់បាន ខណៈលោក Vladimir Putin មើលឃើញថា ជាភាពស្ងៀមស្ងាត់

2023/06/22 06:52:10 pm        130

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា វឌ្ឍនភាពនៃការវាយបករបស់អ៊ុយក្រែន លើកងកម្លាំងរុស្ស៊ីគឺយឺតជាងការចង់បាន ប៉ុន្តែបានសង្កត់ធ្ងន់ថាទីក្រុង Kyiv នឹងមិនត្រូវបានរងសម្ពាធក្នុងការបង្កើនល្បឿនសកម្មភាពរបស់ខ្លួននោះទេ។

យោងតាមសារព័ត៌មាន Reuters លោក Zelenskiy បានទទួលស្គាល់ថាស្ថានភាពមិនដូចខ្សែភាពយន្តហូលីវូដទេ ហើយជីវិតរបស់មនុស្សគឺស្ថិតនៅក្នុងបញ្ហា។

ទន្ទឹមនឹងនេះប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បានលើកឡើងថា មាន​ភាព​ស្ងៀមស្ងាត់ ក្នុងការ​វាយបករបស់អ៊ុយក្រែន ដែលបង្ហាញថា អ៊ុយក្រែនយល់ថា ខ្លួនគ្មានឱកាសប្រឆាំងនឹងរុស្ស៊ីទេ។

អ៊ុយក្រែន បានប្រកាសថា ខ្លួនបានដណ្តើមយកមកវិញនូវភូមិចំនួន៨នៅក្នុងការវាយបករបស់ខ្លួន ដែលជាការកត់សម្គាល់ពីសន្ទុះយ៉ាងច្រើនជាលើកដំបូងរបស់ខ្លួននៅលើសមរភូមិក្នុងរយៈពេល៧ខែមកនេះ។ យ៉ាងណាក៏ដោយ កងកម្លាំងអ៊ុយក្រែន មិនទាន់ឈានដល់ខ្សែការពារសំខាន់ៗ ដែលរុស្ស៊ីនៅមានពេលរៀបចំនៅឡើយ។

កងកម្លាំងអ៊ុយក្រែនត្រូវបានគេជឿថា បានចល័តកងពលតូចចំនួន ១២ ប៉ុន្តែពួកគេភាគច្រើន​មិនទាន់​បានចូលរួមក្នុងការប្រយុទ្ធនៅឡើយ។

របាយការណ៍ក៏បានលើកឡើងពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធចំនួន ៣៥លើកផងដែរ នៅក្នុងផ្នែកសំខាន់ៗនៃជួរមុខក្នុងរយៈពេល ២៤​ ម៉ោងកន្លងមកនេះ ដោយអង្គភាពប្រឆាំង​យន្តហោះអ៊ុយក្រែន​បានបាញ់ទម្លាក់យានដ្រូន ហ្សាហីដ (Shahed) ផលិតដោយអ៊ីរ៉ង់ចំនួន ៣២គ្រឿង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm