កីឡាករ​-​កីឡា​ការិនី​អត្តពលកម្ម ២៧​នាក់​កំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/05/13 05:55:49 pm        169

​ស៊ី​ហ្គេម៖ លោក ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​ស្ម័គ្រចិត្ត​ បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កំពុង​ធ្វើការ​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិ ដែល​មាន​កីឡាករ​-​កីឡា​ការិនី​សរុប​ចំនួន ២៧​នាក់ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ឆ្នាំ​២០២១ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា​ខាងមុខ។​

​ប៉ុន្តែ​ក្នុងចំណោម​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​ទាំងអស់ នៅ​មិនទាន់​ច្បាស់​បាន​ទៅ ឬ​អត់​នោះ​ទេ ដ្បិត​ស៊ី​ហ្គេម​ឆ្នាំនេះម្ចាស់ផ្ទះ​បាន​កំណត់​វិញ្ញាសា​ប្រកួត​សរុប ៤៧​វិញ្ញាសា។ ដូច្នេះ​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗ ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​សមត្ថភាព​ជាមុន​សិន បើ​ពួកគេ​សម្រេច​បាន​ថេរវេលាដែល​អាច​ប្រកួតប្រជែង ឬ​ប្រហាក់ប្រហែលអាច​ឈាន​ចូល​ជុំ​ផ្ដាច់ព្រ័ត្រ ទើប​សហព័ន្ធ​បញ្ជូន​ទៅ។ ​គួរ​បញ្ជាក់​ថា កីឡាអត្តពលកម្មគឺជា​ប្រភេទ​កីឡា ដែល​មាន​វិញ្ញាសា​ប្រកួត​ច្រើន​ជាង​គេក្នុង​ចំណោម​កីឡា ៤០​ប្រភេទ​ដែល​វៀតណាម​បាន​ដាក់​ឲ្យ​ប្រកួត ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមនា​ចុង​ឆ្នាំ​២០២១។ ប៉ុន្ដែ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត នៅ​មិនទាន់​កំណត់​អត្ត​ព​លិ​ក​ត្រូវ​បញ្ជូនទៅ​ចូលរួម​នោះទេ។

យ៉ាងណាមិញ​បច្ចុប្បន្ន​កីឡាករ​-​កីឡាការិនី​ទាំងអស់ កំពុង​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​មានឱកាស​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ។​ ​ចំពោះ​កាលបរិច្ឆេទនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​រដ្ឋធានី​ហាណូយ​នេះគ្រោង​ប្រកួត​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​២ ខែធ្នូ ក្នុងនោះ​កម្ពុជាក៏​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​សរុប ៣២​ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រកួត​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        34
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        61
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm