កាណាដា និងសាធារណរដ្ឋដូមីនីក ឈានដល់កិច្ចព្រមព្រៀង ជុំវិញការឆ្លើយតបនឹងវិបត្តិហៃទី

2023/06/22 08:45:08 pm        85

កាណាដា៖ នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធ (ទី២១ ខែមិថុនា) ប្រទេសកាណាដា និងសាធារណរដ្ឋដូមីនីក បានព្រមព្រៀងគ្នាថា កាណាដានឹងសម្របសម្រួលជំនួយសម្រាប់ប្រទេសហៃទី តាមរយៈការបង្កើនបុគ្គលិកនៅស្ថានទូតរបស់ខ្លួន ទាំងប្រចាំនៅទីក្រុងព័រអូប្រាំង (Port-au-Prince) និងទីក្រុងសាំងដូម៉ាំង (Santo Domingo)។

កិច្ចព្រមព្រៀងនេះ ដោះស្រាយវិវាទសាធារណៈ កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការស្នើឲ្យមានការិយាល័យកាណាដា ក្នុងទឹកដីរបស់សាធារណរដ្ឋដូមីនីក ដែលប្រឈមនឹងធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់ផែនការអន្តរជាតិ ក្នុងការជួយជ្រោមជ្រែងកងកម្លាំងនគរបាល ដែលមានប្រៀបរបស់ប្រទេសហៃទី។

សេចក្តីថ្លែងការណ៍រួម បានលើកឡើងថា៖ «ប្រទេសកាណាដា និងសាធារណរដ្ឋដូមីនីក មានទំនាក់ទំនងទ្វេភាគីរឹងមាំ និងជាដៃគូយូរអង្វែង ក្នុងនោះរួមទាំងការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ»។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា ប្រទេសទាំងពីរឯកភាពគ្នាថា វិបត្តិនៅប្រទេសហៃទីទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំនួយមនុស្សធម៌ និងសន្តិសុខ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសពីគម្រោងបង្កើតការិយាល័យមួយ ដើម្បីសម្របសម្រួលជំនួយប្រទេសហៃទីនៅទឹកដីប្រទេសជិតខាងសាធារណរដ្ឋដូមីនីក ប៉ុន្តែមួយថ្ងៃក្រោយមក សមភាគីរបស់លោកស្រី គឺលោក Roberto Alvarez បាននិយាយថា មិនមានកិច្ចព្រមព្រៀងណាមួយកើតឡើង ដើម្បីអនុញ្ញាតឲ្យមានការិយាល័យបែបនេះនោះឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm