ព្រះសីហនុ៖ ប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ និងការរីកចម្រើនទៅអនាគត។
ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅសល់រយៈពេល១ខែទៀត ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានប្រាប់BTV News ឲ្យដឹងថា ក្នុងការបោះឆ្នោតខាងមុខ ពួកគាត់នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីចូលរួមទៅបោះឆ្នោតជ្រើសរើសអ្នកនយោបាយដែលខ្លួនពេញចិត្ត។
ប្រជាពលរដ្ឋ បន្តថា ការបោះឆ្នោតខាងមុខ ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ជូនប្រជាជាតិពិតប្រាកដ។
ប្រជាពលរដ្ឋ លើកឡើងថា ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ផ្អែកលើការអភិវឌ្ឍ និងការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងខេត្តព្រះសីហនុ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ប្រជាពលរដ្ឋ បានបង្ហាញការជឿជាក់ថា ពីពេលបច្ចុប្បន្នបន្តទៅអនាគត មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលអាចធានានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា និងមានប្រជាពលរដ្ឋមានឈ្នោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនជាង ៩លាន៧សែននាក់៕ អត្ថបទ៖ ឧត្តម