ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣

2023/06/22 08:52:58 pm        187

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា​ ដោយគ្របដណ្តប់ដល់ការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាតជំនាញ និងឯកសារពាក់ព័ន្ធផ្សេងទៀត ពីក្រសួងស្ថាប័នចំនួន១២។

ពិធីប្រកាសដាក់ឱ្យដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ ត្រូវបានរៀបចំឡើងក្រោមអធិបតិរបស់ ឯកកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្រ្តីពាក់ព័ន្ធជាច្រើនរូប។​

ការដាក់ដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ​ដំណាក់កាលទី៣ គឺបន្ទាប់​ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យ ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់តាំងពីខែមិថុនា​ឆ្នាំ២០២០​។

ដំណាក់កាលទី១ គឺជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវ៉ាក់ ដោយបូកបញ្ចូលការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រីឯដំណាក់កាលទី២ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តោតលើការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាតជំនាញ ពីក្រសួង ស្ថាប័នចំនួន៤ ដូចជា ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​ ក្រសួងទេសចរណ៍ និង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​និយតករអាជីវកម្មអចលនទ្រព្យ និង​បញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សូមបញ្ជាក់ថា​ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​ដំណាក់កាលទី១ បាន​ចុះបញ្ជីស្ថាពរ ដល់ក្រុមហ៊ុន ចំនួនជាង ២.៦ម៉ឺនក្រុមហ៊ុន​ ដែលមាន​ទុនវិនិយោគសរុបជាង ៧.៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ​ខែមិថុនា ឆ្នាំ២០២៣​។

ដោយឡែក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ​ដំណាក់កាលទី២ ទទួល​បានពាក្យស្នើសុំអនុម័ត​ ចំនួនជាង ៦០០ក្រុមហ៊ុន​ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា​ឆ្នាំ២០២៣៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm