ឯកឧត្តម ម៉ម ប៊ុនហេង សូមឲ្យប្រជាពលរដ្ឋបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

2023/06/22 09:55:49 pm        144

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ​ថ្នាក់ជាតិចុះ​ជួយមូលដ្ឋានខណ្ឌសែនសុខ សូមឲ្យប្រជាពលរដ្ឋបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងការរីកចម្រើនបន្តទៅទៀត។

​ការថ្លែងយ៉ាងដូច្នេះ នាឱកាសដែរឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អមដំណើរជាមួយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ នៃក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ផ្តល់ឱសថដោយឥតគិតថ្លៃ និង​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ដូសជំរុញ ជូនប្រជាពលរដ្ឋ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ការជួបជុំនាថ្ងៃនេះ ក្រៅពីការផ្តល់សេវាសុខាភិបាល ក៏ដើម្បី​រំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ ត្រៀមខ្លួនចូលរួមការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ត្រូវមាន​ឯកសារអ្វីខ្លះបម្រើដល់ការបោះឆ្នោត។ ភ្ជាប់ជាមួយនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏ធ្វើការពិនិត្យជំងឺទូទៅ ព្យាបាលជំងឺភ្នែក(ផ្តល់វ៉ែនតា) រោគស្រី្ត សើស្បែក និងផ្តល់រទេះជូនជនពិការផងដែរ។

​ជាមួយគ្នានោះដែរប្រជាពលរដ្ឋរស់នៅភូមិពោងពាយ និងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បានបង្ហាញអារម្មណ៍សប្បាយ​រីករាយដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង តែងតែយកចិត្ត​ទុកដាក់​ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មីនេះ វត្តមាន​របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ បានបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដល់មូលដ្ឋានសង្កាត់ ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រមួយកម្រិតផងដែរ។

​បើតាមលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា សង្កាត់ភ្នំពេញថ្មី ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៦ នៃខណ្ឌសែនសុខ ចែកចេញជា៦ភូមិ និង៤០ក្រុម មានប្រជាពលរដ្ឋសរុប៧,៧៥៣គ្រួសារ ស្មើនឹង៣៤,០០៥នាក់ អាយុ១៨ឆ្នាំឡើង មានចំនួន២៤,៦៩៤នាក់៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm