ប្រជាពលរដ្ឋជិត ៦០០០គ្រួសារ នៅស្រុករមាសហែក ទទួលបាន ចង្ក្រានសន្សំសំចៃថាមពល​

2023/06/22 10:48:29 pm        226

​ស្វាយរៀង​៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ចែក​ចង្ក្រាន​សន្សំសំចៃ​ថាមពល និង​ធុង​ចំរោះ​ទឹកស្អាត ដែលជា​អំណោយ​របស់ ក្រុមហ៊ុន អ៊ី​ន​ត្រា​កូ ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៤៦៦​គ្រួសារ នៅ​ឃុំ​អណ្តូង​ពោធិ៍ នៅ​ស្រុក​រមាសហែក នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៣ ។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត មានប្រសាសន៍ថា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ បាន​ចុះ​កិច្ចសហប្រតិបត្តិការ ជាមួយ​សហព័ន្ធ​នារី វៀតណាម និង​ក្រុមហ៊ុន អ៊ី​ន​ត្រា​កូ ដើម្បី​អនុវត្ត​គម្រោង ការចែក​ចាយ​ដោយ​ឥតគិតថ្លៃ នូវ​ចង្ក្រាន​សន្សំសំចៃ​ថាមពល​ចំនួន ៣០​ម៉ឺន​គ្រឿង និង​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន ១០​ម៉ឺន​គ្រឿង ដែលមាន​តម្លៃ​សរុប​ចំនួន​ជាង ១​លាន​ដុល្លារ ដល់​គ្រួសារ​ស្ត្រី​ក្រីក្រ​និង​គ្រួសារ​ជួប​ការលំបាក​ដែល​ប្រើប្រាស់​ចង្ក្រាន​ដុត​អូស​ឈើ​បែប​បុរាណ និង​គ្រួសារ​ដែល​មិនមាន​ទឹកស្អាត​សម្រាប់​ប្រើប្រាស់ ដោយ​ឲ្យ​ឥតគិតថ្លៃ​នៅ​ខេត្ត​ចំនួន ០៨​គឺ មាន​ខេត្ត​កែប​, ខេត្តកំពត​, ខេត្តកំពង់ស្ពឺ​, ខេត្តព្រៃវែង​, ខេត្តកំពង់ធំ​, ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ។

​សម្រាប់​ខេត្តស្វាយរៀង ត្រូវ​ទទួលបាន​ចង្ក្រាន​សំ​ន្សំ​សំចៃ​ថាមពល​ចំនួន ៣២,០៧១​គ្រឿង និង​ធុង​ចម្រោះ​ទឹកស្អាត​ចំនួន​១០,៦៩០​គ្រឿង សម្រាប់​បែងចែក​ប្រជាជន​នៅ​ទូទាំង ០៨​ក្រុង ស្រុក ក្នុង​ឃុំ​-​សង្កាត់​ទាំង ៨០ ។ ដោយឡែក​សម្រាប់​ស្រុក​រមាសហែក​ចំនួន ១២​ឃុំ​ចំនួន ទទួលបាន ៥,៧៥៦​គ្រឿង​។

​ខណៈនោះ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​, បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៣ កក្កដា ឆ្នាំ​២០២៣ ដើម្បី ធានា​ការងារ និង​ការអភិវឌ្ឍន៍​,​ចូលរួម​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក​, រួមគ្នា​អនុវត្ត​ឲ្យ​បាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​, បន្ត​រៀន​រស់នៅ និង​ធ្វើការ​តាម​គន្លង​ថ្មី ដោយ​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល គឺ ៣​ការពារ​៣​កុំទាំងអស់គ្នា​៕ អត្ថបទ​៖​ គង់ ហួន​

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        66
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm