
វីដេអូដែលបានបង្ហោះតាមអនឡាញឃើញ ក្រុមអ្នកដើរលេងកម្សាន្តតាមតំបន់ឆ្នេរខ្សាច់ ឈរមើលផ្សែងខ្មៅហុយចេញពីអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងឆៅធំបំផុត Petromidia របស់ប្រទេសរ៉ូម៉ានី ស្ថិតនៅក្នុងសមុទ្រខ្មៅ។
អង្គភាពឆ្លើយតបសង្រ្គោះបន្ទាន់រដ្ឋាភិបាលរ៉ូម៉ានី និយាយថា អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងបានហើយ ក្រោយការផ្ទុះនៅលើរោងចក្រចម្រាញ់ប្រេងឆៅ ស្ថិតនៅស្រុក Constanta។
គ្មានសេចក្តីរាយការណ៍ពីជនរងគ្រោះដោយសារអគ្គិភ័យនេះឡើយ ហើយអង្គភាពឆ្លើយតបសង្រ្គោះបន្ទាន់ និយាយថា គ្មានសារធាតុគ្រោះថ្នាក់ត្រូវបានរកឃើញនោះដែរ នៅក្នុងខ្យល់
លោក David Jones ដែលបានថតវីដេអូឃ្លីបអ្នកដើរលេងកម្សាន្តតាមឆ្នេរខ្សាច់ និយាយថា លោក និងគ្រួសាររបស់លោក បានឮសំឡេងផ្ទុះដ៏ខ្លាំងមួយ មុនពេលផ្សែងខ្មៅហុយឡើងលើអាកាស ប៉ុន្តែប្រហែលជារយៈពេល ១ម៉ោងក្រោយមក ក៏លែងឃើញមានផ្សែងហុយទៀត។
គួរឲ្យដឹងថា មាននូវករណីផ្ទុះផងដែរនៅលើរោងចក្រចម្រាញ់ប្រេងឆៅតែមួយកាលពីខែកក្កដា ឆ្នាំមុន ដោយបានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៥នាក់ផ្សេងទៀត រងរបួស ៕
