ទីផ្សារសត្វពាហនៈត្រឡប់មកសភាពធម្មតាវិញ ខណៈឥណ្ឌូណេស៊ីរៀបចំពីធីបុណ្យអ៊ីត​

2023/06/23 12:16:15 am        103

​កាល​ពីមួយ​ឆ្នាំមុន ដី​វាល​ទំហំ ១,៣ ហិច​តា​ដែល​ពោរពេញ​ដោយ​ធូលី​ដី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នេះ​គឺមាន​ភាព​ស្ងួត​ហួតហែង​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ការរីក​រាលដាល​នៃ​ជំងឺ​ឣុ​ត​ក្តាម (FMD) ដែល​បានសម្លាប់​សត្វពាហនៈ​ជាង ២២.០០០ ក្បាល​នៅក្នុង​ប្រទេស​នេះ​។ ឆ្នាំនេះ ទីផ្សារ​សត្វពាហនៈ​នៅ​តំបន់ Jonggol ត្រឡប់មក​សភាព​ធម្ម​តា​វិញ នៅមុន​ពិធីបុណ្យ​អ៊ី​ត​នៅ​សប្តាហ៍​ក្រោយ ដោយមាន​សត្វ​គោ និង​ចៀម​រហូតដល់ ៨០០ ក្បាល​បានដាក់​តម្រង់​ជួរ​លក់​នៅ​ថ្ងៃ​តែមួយ​។​

​អ្នកលក់​ម្នាក់​នៅក្នុង​ផ្សារ Haji Kabul មានសង្ឃឹម​កាន់តែច្រើន​នៅ​ឆ្នាំនេះ​ជាមួយនឹង​គុណភាព​នៃ​សត្វពាហនៈ និង​តម្រូវ​ការកើនឡើង​មុន​ថ្ងៃបុណ្យ​អ៊ី​ត​។ លោក Badrussalam ដែលជា​អ្នកទិញ​ប្រចាំ​ម្នា​ក់នៅ​ផ្សារ​នោះ​ដែល​ធ្លាប់​ទិញ​សត្វ​គោ​រហូតដល់ ២០ ក្បាល​ក្នុង​មួយឆ្នាំ​បាន​និយាយថា លោក​មាន​អារម្មណ៍​ធូរស្រាល​នៅពេលដែល​វិធានការ​សុខភាព​សត្វពាហនៈ​ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំនេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ ជាមួយនឹង​ចំនួន​អ្នកទិញ​ជាច្រើន​នៅ​ឆ្នាំនេះ គេ​ក៏បាន​កត់សម្គាល់​ពី​កំណើន​នៃ​តម្លៃ​សត្វពាហនៈ​ផងដែរ​។ អ្នកលក់​ក្នុងស្រុក​ម្នាក់​បាន​និយាយថា លោក​បាន​ឡើងថ្លៃ​សត្វពាហនៈ​រហូតដល់ ២០ ភាគរយ​។

​អត្រា​អតិផរណា​ប្រចាំឆ្នាំ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ចំនួន ៤% កាលពី​ខែឧសភា ដែល​ត្រូវ​គ្នា​នឹង​តួលេខ​គោលដៅ​របស់​ធនាគារកណ្តាល​។ ពិធីបុណ្យ​អ៊ី​ត ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា "​ពិធីបុណ្យ​នៃ​ការបូជា​" គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រតិទិន​ឥស្លាម ហើយ​វា​ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកក្កដា​ឆ្នាំនេះ​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm