នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវឲ្យមានសណ្តាប់ធ្លាប់ ពេលអំពើហិង្សាផ្ទុះឡើងនៅតំបន់វ៉េសប៊ែង និង Golan Heights

2023/06/23 12:35:32 am        178

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពុំ​អាច​ទទួលយក​បានឡើយ​អំពើហិង្សា​ណាមួយ ក្រោយ​អំពើ​កុបកម្ម និង​ការប៉ះទង្គិច​គ្នា​កើត​មាននៅ​តំបន់ Golan Heights និង​នៅ​តំបន់​កាន់កាប់​វ៉េ​ស​ប៊ែ​ង ហើយ​លោក​សូម​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កងកម្លាំង​នគរបាល​អ៊ីស្រាអែល និង​កម្លាំង​សន្តិសុខ ។

នៅ​តំបន់​កាន់កាប់ Golan Heights ហ្វូងមនុស្ស​ប្រុស​រាប់រយ​នាក់​មកពី​ភូមិ Druze Arab​បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​ផែនការ​របស់​អ៊ីស្រាអែល បង្កើត​កសិដ្ឋាន​ខ្យល់ ដោយ​ពួកគេ​មួយចំនួន ប្រឈម​ជាមួយ​ក្រុមនគរបាល​ប​ង្ក្រា​ប​កុបកម្ម​នៅក្នុង​ការ​តតាំង​ហិង្សា​ខុសធម្មតា​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស ។

ដោយឡែក​នៅឯ​តំបន់​វ៉េ​ស​ប៊ែ​ង​វិញ ក្រុម​តាំង​លំនៅ​និគម​ន៍​ជន​អ៊ីស្រាអែល បាន​សម្រុកចូល​ទីក្រុង​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន ដោយបាន​សម្លាប់​មនុស្ស​ម្នាក់ និង​ដុត​អគារ និង​រថយន្ត ដើម្បី​ជាការ​សងសឹក​ការសម្លាប់​ពលរដ្ឋ​អ៊ីស្រាអែល ៤​នាក់ ដោយ​ក្រុម​អ៊ីស្លាម​ហា​ម៉ាស់ នៅ​ជិត​សំណង់​និគម​ន៍​ជន​កាលពី​រយៈពេល ១​ថ្ងៃមុន ។

លោក Netanyahu និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ពួកយើង​ពុំ​អាច​ទទួលយក​បានឡើយ​ការបង្ក​ហេតុ​ណាមួយ​មកលើ​ក្រុមនគរបាល ឬ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល នៅតាម​ទីកន្លែង​ទាំងអស់នេះ ឬ​កន្លែង​ផ្សេងទៀត៕​

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm