នាយកប្រតិបត្តិក្រុមហ៊ុន Netflix និយាយថា ការវិនិយោគកូរ៉េចំនួន២,៥ពាន់លានដុល្លារ គឺដើម្បីគាំទ្រអ្នកបង្កើតមាតិកាជំនាន់ក្រោយ​

2023/06/23 12:49:22 am        221

​សហ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Netflix លោក Ted Sarandos បាន​សន្យា​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២២ មិថុនា​)​នេះ ថា​កា​វិនិយោគ​ដ៏​ច្រើន​របស់ខ្លួន​នៅក្នុង​មាតិកា​របស់​កូរ៉េខាងត្បូង​គឺ​ដើម្បី​គាំទ្រ​អ្នកបង្កើត​វ័យក្មេង ហើយនឹង​មិន​រំលង​អ្នកមាន​ទេពកោសល្យ​ក្នុងស្រុក​វ័យក្មេង​នោះទេ បន្ទាប់ពី​មានការ​អំពាវនាវ​ដោយ​សមាជិកសភា​មួយចំនួន​សម្រាប់​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ​ដើម្បី​ចែករំលែក​ប្រាក់ចំណេញ​កាន់តែច្រើន​ជាមួយ​អ្នកបង្កើត​មាតិកា​។​

​លោក Sarandos បាន​និយាយថា "​ជា​ឧទាហរណ៍​គឺ​រវាង​ឆ្នាំ ២០២២ និង ២០២៥ ភាពយន្ត​មួយ​ក្នុងចំនោម​ភាពយន្ត​ប្រាំ​របស់​យើង​ដែល​បង្កើតឡើង​សម្រាប់ Netflix នឹង​ចេញ​មកពី​អ្នកនិពន្ធ​ដំបូង ឬ​អ្នកដឹកនាំ​រឿង​ដំបូង​" ។ លោក​ក៏បាន​សំអាង​ដល់​របាយការណ៍​មួយ​ផងដែរ ដែលថា​ភាពជោគជ័យ​នៃ​មាតិកា​កូរ៉េ​ដូចជា "​ភាពយន្ត​រឿង ល្បែង​មរណៈ (Squid Game)" បាន​បង្កើត​ការងារ​រាប់ពាន់​កន្លែង​សម្រាប់​ប្រជាជន​កូរ៉េ​។​

​កាលពី​ថ្ងៃ​ពុធ (២១ មិថុនា​) លោក Sarandos បាន​ជួប​ជាមួយ​អ្នកដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​លោក Park Chan-wook និង​និស្សិត​ផ្នែក​ភាពយន្ត ហើយ​បាន​និយាយថា​ចេញផ្សាយ​ភាពយន្ត​ពី​ប្រទេស​ផ្សេងៗ មិនមែន​ត្រឹមតែ​ភាពយន្ត​ហូលីវូដ​នោះទេ គឺជា "​ការសម្រេចចិត្ត​ដ៏​មាន​មោទនភាព​បំផុត​" របស់លោក​។​


​ប្រទេស​កូរ៉េខាងត្បូង​បាន​ផលិត​ខ្សែភាពយន្ត​ភាគ​ចំនួន​៤​រឿង ក្នុងចំណោម​រឿង​ទាំង​១០​ដែល​មិនមែន​ភាសា​ឣ​ង់​គ្លេ​ស​ដែលមាន​អ្នកទស្សនា​ច្រើន​បំផុត​របស់​ក្រុមហ៊ុន Netflix រួមទាំង "​ភាពយន្ត​រឿង ល្បែង​មរណៈ (Squid Game)" ដែល​ទទួលបាន​ជោគជ័យ​ជា​អន្តរជាតិ​ដ៏​ទូលំទូលាយ​នៃ​ការនាំចេញ​វប្បធម៌​របស់​ប្រទេស ហើយ​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​នេះ​ប្រកាស​ការវិនិយោគ​ចំនួន ២,៥ ពាន់​លាន​ដុល្លារ នៅក្នុង​មាតិកា​ប្រទេស​កូរ៉េ កាលពី​ខែមេសា​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm