ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ

2023/06/23 03:43:01 pm        181

នាល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។ 

នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត​ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បាន​ជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកបាទី ការណែនាំសិស្ស-និស្សិតឱ្យយក​ចិត្តទុកដាក់​ក្នុង​ការ​សិក្សា​ឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និង​សេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន​បង្ហាញ​ពី​សមិទ្ធផល​ធំៗ​របស់​រាជរដ្ឋាភិបាល​ដែល​សម្រេច​បាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោម​ការ​ដឹកនាំ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារ​ស្ថានភាព​ឱ្យ​ប្រ​សើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។

លើស​ពី​នេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប​ជូន​អំពី​វឌ្ឍនភាព​ការងារ​របស់​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ការធ្វើកំណែ​ទម្រង់​ផ្ទៃ​ក្នុង​ ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការងារ​មាន​ភាព​ងាយ​ស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញ​ប្រសិទ្ធ​ភាព​ការងារ​។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប​ជូន​អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់​ឌីជីថល​លើ​ការ​ពង្រឹង​គុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បី​ឆ្លើយ​តប​ទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែ​ល​ជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោល​បំណង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និង​កាត់​បន្ថយចំណាយនានា។

ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប​ជូន​បន្ថែម​អំពី​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ដើម្បី​លើក​កម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់​យកឌីជីថល​ និង​ការ​បង្កើត​កម្ម​វិធី​ប្រកួត​ប្រជែង ការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) គម្រោង​ជួយ​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​ និងបណ្តាញ​អ៊ីន​ធឺណិត​ល្បឿន​លឿន​មជ្ឈ​មណ្ឌល​បច្ចេកវិទ្យា​ឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅតាមគ្រឹះស្ថានសាធារណៈនិងឯកជន ការ​ផ្តល់​អាហារូបករណ៍​ទេព​កោសល្យឌីជីថលតេជោ រាប់រយកន្លែងជារៀង​រាល់​ឆ្នាំ​សម្រាប់​សិក្សា​ជំនាញ​ឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។

ឆ្លៀត​ក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សិស្ស-និស្សិតទាំងអស់គ្នា ភ្ជាប់ទៅ​កាន់​ឆានែល​តេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បី​ទទួល​បាន​ព័ត៌មានឆាប់រហ័ស និងបានផ្តាំផ្ញើសិស្ស-និស្សិតបន្តការសិក្សាឱ្យបានចប់គ្រប់ៗគ្នា ដើម្បី​ទទួល​បានអនាគតល្អប្រសើរ៕

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm