រោងចក្រ​សហគ្រាស​បើក​ដំណើរការ​ឡើងវិញ ​ជា​បន្តបន្ទាប់​ជា​មួយនឹង​ការអនុវត្ត​វិធាន​សុខាភិបាល​

2021/05/13 07:32:26 pm        172

ភ្នំពេញ ៖ ​ចំនួន​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរ​ការឡើង​វិញ​ជា​បន្តបន្ទាប់ ក្រោយ​ផ្អាក​ការងារ​មួយរយៈ​ពេល ​ដោយសារ​ការ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។ ​កម្មករ កម្ម​ការិនី ​និង​រោងចក្រ​សហគ្រាស​ អះអាងថា ​នឹងចូលរួម​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ៣​ការពារ និង​៣​កុំ ដើម្បី​ប្រឆាំង​ និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃ​១៣ ឧសភា ឆ្នាំ​២០២១​នេះ ក្រុម​កម្មករ កម្ម​ការិនី​នៅ​រោងចក្រ​ផលិត​ស្បែកជើង ដ្រា​ហ្គ​ន វីន​ស៊ូ ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​បាន​រៀប​រាប់ទាំង​អារម្មណ៍​សប្បាយរីករាយ​ និង​សង្ឃឹមថា ​ការ​ត្រឡប់​ចូល​ធ្វើការ​វិញ​នេះ នឹង​បន្ត​ជា​រៀងរហូត ​ព្រោះថា​ ការ​ឈប់​សម្រាក​នៅផ្ទះ​កន្លងមក ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ជាច្រើន ដូចជា​គ្មាន​ប្រាក់ចំណូល ​និង​មិនអាច​ដើរ​ទៅ​ណា​បាន ​ដោយសារ​ការ​ព្រួយបារម្ភ​ពី​ជំងឺឆ្លង​កូ​វីដ​១៩​។

កម្មករ កម្ម​ការិនី​ខាងលើ​ ក៏បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ការណែនាំ​នូវ​វិធានការណ៍​នានា​ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ ​ជាពិសេស​នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ ​គប្បី​ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ និង​រក្សា​គម្លាត​សង្គម ​ដើម្បី​ចៀសវាង​ពី​ការកើតមាន ​និង​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​នេះ​។

លោក ស៊ីរ វុ​ត្តី តំណាង​រោងចក្រ​ផលិត​ស្បែកជើង ដ្រា​ហ្គ​ន វី​ង​ស៊ូ បាន​លើកឡើងថា​ ការសម្រេច​បើក​អាជីវកម្ម​ឡើងវិញ​នេះ ​គឺ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​ និង​រោងចក្រ​ទាំងមូល​ឲ្យ​មាន​និរន្តរភាព ពោល​មិនមែន​បើក ​ដើម្បី​បិទ​ទៅវិញ​ទេ​។

សូម​បញ្ជាក់​​ថា រោងចក្រ​សហគ្រាស​ស្ថិតក្នុង​តំបន់​លឿង​ប៉ុណ្ណោះ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។ ​ទន្ទឹមនឹង​ការកែសម្រួល​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​តំបន់​លឿងទុំ និង​ក្រហម ​បានរួម​តូច​ ហើយ​ចំនួន​រោងចក្រ​សហគ្រាស​បន្ត​បើក​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់​៕


​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        4
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm