Edin Dzeko ចាកចេញពី Inter Milan ទៅក្លិបទួកគី Fenerbahce

2023/06/23 06:08:54 pm        138

ខ្សែប្រយុទ្ធវ័យចំណាស់ Edin Dzeko បានឈានដល់កិច្ច​ព្រមព្រៀង​ផ្លាស់​ទៅ​ទឹកដី​ទួកគី​ចូលរួ​ម​ជាមួយ Fenerbahce ហើយក្រោយខកបំណងជាមួយ Inter Milan ចាញ់ Manchester City នៅ​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះនឹងបន្តអាជីពរបស់ខ្លួនមួយរយៈទៀតក្រោយចុះហត្ថលេខា ២ ឆ្នាំ​ជាមួយ Fenerbahce ដែលនឹងរក្សារូបគេលេងបាល់អាជីពដល់វ័យ ៣៩ ឆ្នាំ។

កិច្ចសន្យារបស់ Edin Dzeko នឹងអស់សុពលភាពជាមួយ Inter Milan នៅដំណាច់ខែមិថុនានេះ តែ​កីឡាករវ័យ ៣៧ ឆ្នាំរូបនេះសំរេចជ្រើសរើសការចាកចេញ បើទោះបី Inter Milan ផ្តល់​កិច្ច​សន្យា ១ឆ្នាំទៀតក៏ដោយ។

កីឡាករសញ្ជាតិបូស្នៀរូបនេះបានស៊ុតបញ្ចូលទី ១៤ គ្រាប់ បញ្ជូន ៥ ក្នុងរដូវកាល ២០២២-២៣ កន្លងទៅ។

រំលឹកថា Edin Dzeko បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លិបក្នុងស្រុកនៅឆ្នាំ ២០០៣ មុន​ពេល​ចាក​ចេញនៅឆ្នាំ ២០០៧ ទៅក្របខណ្ឌ Bundesliga អាល្លឺម៉ង់ជាមួយ Wolfsburg។

ឆ្នាំ ២០១១ Dzeko បានផ្លាស់ទៅកាន់ Manchester City រហូតដល់ឆ្នាំ ២០១៦ បង្ហាញ​ខ្លួន​បាន ១៣០ ប្រកួតរកបាន ៥០​ គ្រាប់ ជួយក្រុមឈ្នះជើងឯក Premier League ២ លើក FA Cup មួយលើក។

បន្ទាប់ពី Man City, Edin Dzeko បានផ្លាស់មកកាន់ទឹកដីអ៊ីតាលីជាមួយ AS Roma នៅឆ្នាំ ២០១៦ មុនពេលមកកាន់ Inter Milan នៅឆ្នាំ ២០២១៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        32
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        60
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm