តុលាការកំពូលរុស្ស៊ី ច្រានចោលបណ្ដឹងរបស់មេដឹកនាំបក្សប្រឆាំង Navalny ជំទាស់លក្ខខណ្ឌក្នុងពន្ធនាគារ

2023/06/23 06:09:42 pm        121

 រុស្ស៊ី៖ តុលាការកំពូលរបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលបណ្តឹងរបស់មេដឹកនាំប្រឆាំង កំពុងជាប់ពន្ធនាគារលោក Alexei Navalny ដែលប្រឆាំងនឹងច្បាប់ពន្ធនាគារដែលអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារដកហូតសម្ភារៈការិយាល័យ និងប៊ិចពីរូបលោក។

លោក Navalny កំពុងជាប់ពន្ធនាគាររយៈពេល៩ ឆ្នាំពីបទក្លែងបន្លំ និងការប្រមាថតុលាការនៅក្នុងបទចោទព្រហ្មទណ្ឌកម្រិតអតិបរមានៅដែនដីដាច់ស្រយាលមួយនៅពន្ធនាគារ Melekhovo ចម្ងាយ ២៥០ គីឡូម៉ែត្រ ភាគខាង កើតទីក្រុងម៉ូស្គូ។ នៅសប្តាហ៍នេះ ការកាត់ក្តីមួយផ្សេងទៀតប្រឆាំងនឹងសត្រូវដ៏ជូរចត់របស់វិមានក្រឹមឡាំងបានចាប់ផ្តើមនៅទីនោះនៅក្នុងបទចោទព្រហ្មទណ្ឌលើការចោទប្រកាន់ពីភាពជ្រុលនិយម។ ប្រសិនបើត្រូវបានកាត់ទោសលោក Navalny នឹងនៅជាប់ពន្ធនាគារយ៉ាងហោចណាស់ពីរទសវត្សរ៍ទៀត។ 

នៅក្នុងបណ្ដឹងដែលត្រូវបានពិចារណាដោយតុលាការជាន់ខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ លោក Navalny បានត្អូញត្អែរថា ក្រុមមន្ត្រីពន្ធនាគារនៅក្នុងបន្ទប់ស្នាក់នៅត្រូវបានរឹងត្បិតដ៏តឹងរ៉ឹង ជាទីដែលលោកត្រូវបានឃុំខ្លួនដាច់ដោយឡែក លែងឲ្យលោកប៊ិច និងក្រដាសលោកប្រើទៀតហើយ ។ 

លោក Navalny បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមជាធម្មតា នៅមុនឡើងសវនាការថា កន្លែងខ្លះបានឲ្យប៊ិច និងក្រដាសប្រើរយៈពេលមួយម៉ោង កន្លែងខ្លះឲ្យប្រើតែ១៥នាទីទេ ហើយអ្នកទោសម្នាក់ត្រូវការសរសេរលិខិតមួយសប្ដាហ៍ទើបចប់ ។ក្នុងករណីបណ្ដឹងរបស់ខ្ញុំ ពេលវេលាសម្រាប់សម្ភារៈសរសេរត្រូវបានដកចេញពីកាលវិភាគរបស់ខ្ញុំទាំងស្រុង។  

បណ្ដឹងនេះ ស្ថិតក្នុងចំណោមបណ្ដឹងជាច្រើនរបស់អ្នកនយោបាយវ័យ៤៧ ឆ្នាំរូបនេះ ដែលបានប្ដឹងក្រុមមន្ត្រីពន្ធនាគារពីបទរំលោភជាច្រើនករណីលើសិទ្ធិសេរីភាពរបស់លោក ជាអ្នកទោស។ បណ្ដឹង និងញ្ញតិរបស់លោកទាំងអស់ត្រូវបានតុលាការរបស់រុស្ស៊ីទាត់ចោលមិនទទួលយក៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm