កម្ពុជានាំចេញទំនិញកើនឡើងគួរឱ្យកត់សម្គាល់ទៅប្រទេសថៃ

2023/06/23 06:10:59 pm        492

ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ កំពុងមានកំណើនកើនឡើងល្អប្រសើរ ដោយបានបង្ហាញឲ្យឃើញពីសម្ទុះនៃការអភិវឌ្ឍរីកចម្រើននៅគ្រប់វិស័យ និងតម្រូវការទំនិញ​ជា​ពិសេសផលិតកសិកម្ម។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងនៅក្នុង​ពិធី​ពិសារអាហារសាមគ្គី ​និងសំណេះសំណាលជាមួយធុរកិច្ច អាជីករ និងធ្វើអាជីវកម្មនៅកម្ពុជា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣នេះថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ ​នៅកម្ពុជាបានល្អប្រសើរ ក្រុមធុរកិច្ច អាជីករ និងម្ចាស់ផលិតកម្ម តែងតែជួប​ផ្លាស់ប្តូរ​នូវបទពិសោធន៍ និងព័ត៌មាន​ផ្សេងៗ​ជុំវិញការធ្វើអាជីវកម្ម ដើម្បីស្វែងរកនូវចំណុចអភិវឌ្ឍន៍រីកចម្រើន។

នៅក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៣នេះ ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ មានកំណើន​ថយចុះ បើធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះការនាំចូលទំនិញរបស់ថៃមកកម្ពុជា បានធ្លាក់ចុះជាង ​១៤ ភាគរយ ។ ​ការថយចុះនៃការនាំចូលពីថៃនេះ ​គឺដោយសារវិនិយោគិនថៃ បាន​មកបណ្តាក់ទុកវិនិយោគនៅកម្ពុជាជាច្រើន ​ដោយបង្កើតរោងចក្រនៅកម្ពុជា សម្រាប់ផលិតផ្គត់ផ្គង់​ដល់កម្ពុជា ជំនួសការចូល ។

លោកស្រី បន្តថា ស្របពេលទំនិញថៃនាំចូលបានថយចុះនេះ ​យើងឃើញថា ការនាំចេញទំនិញ​របស់​កម្ពុជាទៅប្រទេសថៃ ជាពិសេសនៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៣ នេះ មានការកើនឡើង​គួរឲ្យកត់សម្គាល់ នេះបានបង្ហាញឲ្យឃើញពី​សម្ទុះ​រីកចច្រើនរបស់កម្ពុជា ជាពិសេស​វិស័យឧស្សាហ៍កម្ម ​និងកសិកម្មជាដើម ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៣ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងថា​ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ​និងថៃ មានទំហំទឹក​ប្រាក់សរុបជាង ១ ៧០០ លានដុល្លារ ថយចុះជាង ៨ ភាគរយ​ ធៀបនិងឆ្នាំ​ ២០២២ ក្នុងនោះ​ការនាំទំនិញថៃចូលកម្ពុជា មានទឹកប្រាក់ជាង ១ ២០០ លានដុល្លារ​ ថយចុះជាង ១៤ ភាគរយ ខណៈដែលការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសថៃ​ មានទំហំជាង ៤៨០ លានដុល្លារ បានកើនឡើងជិត ១០ ភាគរយ បើធៀបនិងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        140
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm