ក្រុមគ្រួសារជនរងគ្រោះនៃនាវាមុជទឹក Titan អរគុណដល់កិច្ចប្រឹងប្រែងស្វែងរកទូទាំងពិភពលោក

2023/06/23 07:33:55 pm        262

ក្រុមគ្រួសារនៃអ្នកដំណើរដែលបាត់ខ្លួន ក្នុងដំណើរទេសចេណ៍ទៅកាន់កន្លែងបំណែកនៃកប៉ាល់ទីតានិក (Titanic) នៅក្នុងនាវាមុជទឹកក្នុងសមុទ្រទឹកជ្រៅ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) បន្ទាប់ពីមានព័ត៌មានពី «ការផ្ទុះដ៏មហន្តរាយ» ដែលបានបំផ្លាញនាវានេះ។

ឆ្មាំល្បាតឆ្នេរឧត្តមនាវីទោ លោក John Mauger បានប្រាប់អ្នកយកព័ត៌មានថា យានមុជទឹកគ្រឿងយន្តមួយគ្រឿង ដែលដាក់ពង្រាយពីនាវារបស់ប្រទេសកាណាដា បានរកឃើញកន្លែងមានបំណែករបស់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) នៅបាតសមុទ្រជម្រៅប្រហែល ១.៦០០ហ្វីត (៤៨៨ម៉ែត្រ) ពីក្បាលកប៉ាល់ទីតានិក (Titanic) ដោយមានចម្ងាយ ពីរម៉ាយល៍កន្លះ (៤គីឡូម៉ែត្រ) ក្រោមផ្ទៃទឹក នៅជ្រុងដាច់ស្រយាលមួយនៃមហាសមុទ្រអាត្លង់ទិកខាងជើង។

មនុស្ស ៥នាក់ នៅក្នុងនាវានោះ រួមមានមហាសេដ្ឋី និងជាអ្នករុករកជនជាតិអង់គ្លេស លោក Hamish Harding វ័យ ៥៨ឆ្នាំ មហាសេដ្ឋីជំនួញដើមកំណើតប៉ាគីស្ថានលោក Shahzada Dawood វ័យ ៤៨ឆ្នាំ និងកូនប្រុសអាយុ ១៩ឆ្នាំរបស់លោក Suleman ដែលមានសញ្ជាតិអង់គ្លេសដូចគ្នា អ្នកជំនាញផ្នែកមហាសមុទ្រជនជាតិបារាំង និងជាអ្នកជំនាញពាក់ព័ន្ធនឹងកប៉ាល់ទីតានិក លោក Paul-Henri Nargeolet វ័យ ៧៧ឆ្នាំ ដែលបានទៅទស្សនាកន្លែងនេះជាច្រើនដង ហើយនិងនាវិករបស់នាវានេះលោក Stockton Rush ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជនជាតិអាមេរិករបស់ក្រុមហ៊ុន OceanGate។

បន្ទាប់ពីមានកិច្ចប្រឹងប្រែងរហូតដល់ដឹងពីស្ថានភាពរបស់នាវាមុជទឹកនេះ ក្រុមគ្រួសាររបស់លោក Harding និងលោក Dawoods បានបង្ហោះសារអរគុណដល់ក្រុមអ្នកជួយសង្គ្រោះអន្តរជាតិទាំងអស់ សម្រាប់ការលះបង់ទាំងកម្លាំងកាយចិត្ត បើទោះជាលទ្ធផលដែលទទួលបាន គឺត្រឹមតែធ្វើឲ្យសោកសៅក្ដី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm