លោក Biden និយាយសម្រាលពីការប៉ះពាល់នៃការអត្ថាធិប្បាយរបស់លោក លើមេដឹកនាំចិន ខណៈចិនព្រមានពីផលវិបាក

2023/06/23 09:16:23 pm        105

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយសម្រាលពីការប៉ះពាល់នៃការអធិប្បាយរបស់លោកដែលប្រដូចសមភាគីចិនលោក Xi Jinping ទៅនឹងជនផ្តាច់ការ ទោះបីរដ្ឋាភិបាលចិនបានព្រមានអំពីផលវិបាកសម្រាប់ការលើកឡើងរបស់លោកក៏ដោយ។

លោក Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំមិនគិតថាវាមានផលវិបាកអ្វីនោះទេ» ដោយបានច្រានចោលការព្រួយបារម្ភដែលថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលកាន់តែអាក្រក់ទៅៗថាជា «ការព្រួយបារម្ភជ្រុលហួសហេតុ» ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា លោករំពឹងថានឹងជួបលោក Xi ក្នុងពេលដ៏ខ្លីខាងមុខ ហើយបានស្នើថា លោកនឹងមិន​បន្ធូរបន្ថយ ការប្រើប្រាស់វោហារសាស្ត្ររបស់លោក​នៅពេលអនាគតនោះទេ។

លោក Biden បាននិយាយថា «គំនិតដែលខ្ញុំជ្រើសរើស និងបញ្ចៀសការនិយាយអ្វីដែលខ្ញុំគិតថាជាការពិត ទាក់ទងនឹងទំនាក់ទំនងជាមួយប្រទេសចិន ពុំមែនជាអ្វីដែលខ្ញុំនឹងផ្លាស់ប្តូរនោះទេ”។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បានធ្វើបទបង្ហាញដ៏ហ្មត់ចត់ និងមានការតវ៉ាយ៉ាងខ្លាំង​ចំពោះមន្ត្រីជាន់ខ្ពស់​របស់សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ខែមិថុនា អំពីការអត្ថាធិប្បាយរបស់លោក Biden ដែលស្ថានទូតចិនចាត់ទុកថាជា «ការបង្ខូចឈ្មោះ»។ នោះ ផ្ទុយស្រឡះពីការពិតជាមូលដ្ឋាន បំពានក្រមសីលធម៌ផ្នែកការទូត រំលោភលើសេចក្តីថ្លៃថ្នូរខាងនយោបាយរបស់ចិន ប្រឆាំងការប្តេជ្ញាចិត្តដែលធ្វើឡើងដោយភាគីអាមេរិក និងធ្វើឱ្យខូចដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ពីស្ថានទូតបាននិយាយថា យើងជំរុញឱ្យភាគីអាមេរិកមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ភ្លាមៗ ដើម្បីបកស្រាយឡើងវិញពីផលប៉ះពាល់អវិជ្ជមាន និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន។ បើមិនដូច្នេះទេ អាមេរិកនឹងត្រូវទទួលរងផលវិបាកទាំងអស់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm