មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ​អំពាវនាវ​ឱ្យ​គ្រួសារ​កងទ័ព​ចូលរួម​ទប់ស្តាត់​ជំងឺ​កូ​វីដ​-១៩

2021/05/13 07:49:21 pm        31

ភ្នំពេញ ៖ ​នៅពេល​ប្រគល់​អំណោយ​ជូន​គ្រួសារ​កងទ័ព​២៩៣​គ្រួសារ នា​ថ្ងៃទី​១២ ​​ឧសភា ២០២១ ម្សិលមិញ​នេះ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី មេបញ្ជាការរង​កងទ័ព​ជើងគោក ​និង​ជា​មេបញ្ជាការ ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ បាន​​អំពាវនាវ​ ឱ្យគ្រួសារ​កងទ័ព​ក្នុង​ទីបញ្ជាការ​ទ័ព​ពិសេស ទាំងអស់​ មេត្តា ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ​ក៏ដូចជា​អនុសាសន៍ ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​៣​កុំ និង​៣​ការពារ ​ដើម្បី​ចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា ​ពិសេស ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​ទីបញ្ជាការ មិន​ឲ្យ​ចេញចូល​នៅ​ពេលនេះ​។

ឯកឧត្តម​មេបញ្ជាការ​ ​បាន​​បន្ថែមទៀតថា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ ​តាមរយៈ​មេបញ្ជាការ​កងទ័ពជើងគោក ​បាន​គិតគូរ​និង​ព្រួយបារម្ភ​ខ្លាំង​បំផុត​ចំពោះ ​សុខទុក្ខ បងប្អូន គ្រួសារ​កងទ័ព​ ក៏ដូចជា ​ប្រជាពលរដ្ឋ​ទូទៅ​ ពិសេស​ក្នុង​ដំណាក់កាល​កូ​វីដ​-១៩​នេះ​ ដោយ​សម្ដេច ​បាន​ចេញ​នូវ​សេចក្តី​សម្រេច​ជាច្រើនលើក ​ច្រើនសារ ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​តំបន់​មួយ​ចំនួនទៀត​ដើម្បី​បង្ការ និង​ទប់ ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។

ឯកឧត្តម​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​បាន​ផ្តល់​អំណោយ​ឧបត្ថម្ភ​ហើយ​ការ​ផ្តល់​អំណោយ​នេះ​ទៀតសោត​គឺជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់បន្ថយ​ការ​លំបាក​របស់​បងប្អូន​គ្រួសារ​កងទ័ព​ក្នុង​គ្រា​បិទ​ខ្ទប់​ទីបញ្ជាការ​ក៏ដូចជា​ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំ​ដែល​រង​ការវាយលុក ​នៃ​មេរោគ​កូ​វីដ​.១៩​។

ឯកឧត្តម ​ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រួសារ​កងទ័ព​ទាំងអស់​ដែល​បាន​លះបង់​ស្វាមី ប្តី​ជាទី​ស្រលាញ់ ​បាន​ចូលរួម​បំរើ​កិច្ចការ​សង្គម​ជាមួយ​ និង​រាជរដ្ឋាភិបាល ក្នុងការ​ចូលរួម​លើកដាក់ និង​ដឹកជញ្ជូន​ស្បៀង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ​ដែល​ជាប់​ការបិទ​ខ្ទប់ និង​បាន​ចូលរួម​ក្នុង​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ​និង​កម្មករ កម្ម​ការិនី តាម​គោល​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ក្រសួង​ការពារ​ជាតិ​អគ្គបញ្ជាការ ​នៅក្នុង​រាជធានី​ភ្នំ​ពិសេស​គឺ​តំបន់​ងាយ​រងគ្រោះ ដើម្បី​បង្ការ ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ និង​មួយ​ភាគ​ទៀត​បំរើ​ការងារ​ស្នូល​នៅក្នុង​អង្គភាព ហើយ​អ្នក​ទាំងនោះ​ទាំង​ពេល​កំពុង​បំពេញការងារ និង​បញ្ចប់​ការងារ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ទើប​អនុញ្ញាត​ ឲ្យ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​។ ឯកឧត្តម ​ក៏​សូម​សំណូមពរ​ឲ្យ​បងប្អូន​ត្រូវ​មើលថែ​កូនចៅ​ឲ្យ​បានល្អ និ​ង​អត់ធ្មត់ ទ្រាំ​ការ​លំបាក​ក្នុង​រយៈពេល​ខ្លី ​ជាជាង​រង​នូវ​ការ​លំបាក​ក្នុង​រយៈពេល​យូរ​។

អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​របស់​ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ដែល​ផ្តល់​ជូន​តាមរយៈ​ឯកឧត្តម គីម វីរៈ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ មាន​ អង្ករ​៣០០​បាវ មី​៣០០​កេះ ទឹក​ស៊ី​អី​វ​៣០០​យួរ ទឹកត្រី​៣០០​យួរ និង​ម៉ាស់​១០​កេះ​ធំ​៕

អត្ថ​ប​ទ ៖ គង់ ហួន

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm