
អតីតនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis មានបំណងបន្តតំណែងរយៈពេល ៤ឆ្នាំទៀតក្នុងការដឹកនាំរដ្ឋាភិបាលរបស់ប្រទេសនេះ ខណៈដែលប្រជាជនទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាជុំទីពីរនៅថ្ងៃទី២៥ ខែមិថុនា។ ទោះបីជាមានព្យុះភ្លៀងជាច្រើនកើតឡើងកាលពីជ័យជម្នះការបោះឆ្នោតលើកទីមួយក៏ដោយ ក៏គណបក្សប្រជាធិបតេយ្យថ្មីនេះនាំមុខគណបក្សប្រឆាំងធំ Syriza ចំនួន២០ពិន្ទុ ដោយចំនួននេះ មិនអាចឈានទៅរកសំឡេងភាគច្រើនលើសលុបបាននោះទេ។
លោក Mitsotakis បានបដិសេធមិនចូលរួមក្នុងរដ្ឋាភិបាលចម្រុះដោយនិយាយថាលោកត្រូវការការគ្រប់គ្រងដោយគណបក្សតែមួយ ដើម្បីបន្តកម្មវិធីកំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលនឹងសម្រាលបន្ទុកអតិផរណានិងកម្រិតប្រាក់ឈ្នួលទាប។ លោក Mitsotakis បាននិយាយកាលពីពេលថ្មីៗនេះថា គោលដៅរបស់គណបក្សលទ្ធិប្រជាធិបតេយ្យថ្មីក្នុងរយៈពេល ៤ ឆ្នាំខាងមុខគឺកាត់បន្ថយវិសមភាពសេដ្ឋកិច្ច។
អតីតធនាគារិក លោក Mitsotakis រូបនេះបានចំណាយថវិកាជាង ៥០ ពាន់លានអឺរ៉ូក្នុងវិធានការសង្គ្រោះចាប់តាំងពីឆ្នាំ ២០២០ ដោយបានដំឡើងប្រាក់សោធននិវត្តន៍ និងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់ទៅ ២០% គឺចំនួន ៧៨០ អឺរ៉ូ ដើម្បីទប់ទល់វិបត្តិថ្លៃចំណាយក្នុងការរស់នៅ។ លោកក៏មានគោលបំណងបង្កើនប្រាក់ចំណូលពីឧស្សាហកម្មទេសចរណ៍ដ៏សំខាន់ខាងសេដ្ឋកិច្ចរបស់ប្រទេសក្រិកផងដែរ។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យធ្វើឡើងជាមួយនឹងច្បាប់ផ្សេងៗគ្នាពីការបោះឆ្នោតខែឧសភា ដោយបេក្ខជនជួរមុខឈ្នះបានអាសនៈបន្ថែមនៅក្នុងសភាមានសមាជិកចំនួន៣០០ ដែលអនុញ្ញាតឱ្យមានសំឡេងភាគច្រើនលើសលុប និងបង្កើនឱកាសនៃការឈ្នះទាំងស្រុងសម្រាប់គណបក្សរបស់លោក Mitsotakis ដែលកំពុងនាំមុខលើគណបក្សឆ្វេងនិយម Syriza នៅក្នុងការស្ទង់មតិ៕