សាស្ត្រាចារ្យអូស្ត្រាលីជឿជាក់ថា ទេសចរណ៍សមុទ្រទឹកជ្រៅនឹងកើនឡើង ទោះបីជាមានការបាត់បង់នាវាមុជទឹកទីតានក៏ដោយ​

2023/06/23 10:42:49 pm        101

​សាស្ត្រាចារ្យ​ផ្នែក​គ្រឿងយន្ត​ដែនសមុទ្រ​នៅ​សាកលវិទ្យាល័យ​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​(២៣ មិថុនា​)​នេះ​ថា ទេសចរណ៍​សមុទ្រ​ទឹក​ជ្រៅ​នឹង​កើនឡើង​បើទោះបី​ជាមាន "​ការផ្ទុះ​ដ៏​មហន្តរាយ​" នៃ​នាវាមុជទឹក​ដែល​ធ្វើដំណើរ​ទៅ​មើល​បំណែក​នៃ​កប៉ាល់​ទី​តា​និ​ច​ដែល​បានសម្លាប់​មនុស្ស​ទាំង ៥ នាក់​នៅលើ​នោះ​ក៏ដោយ​។​

​លោក​សាស្ត្រាចារ្យ Stefan Williams នៅឯ​សាកលវិទ្យាល័យ​ស៊ីដនី បាន​ប្រាប់​សារព័ត៌មាន រ៉​យ​ទ័​រ ថា "​ខ្ញុំ​សង្ស័យថា យើង​នឹង​បន្ត​ឃើញ​ឧស្សាហកម្ម​ប្រភេទ​នេះ​រីកចម្រើន​បន្ថែមទៀត​។ ប្រហែលជា​មានការ​អំពាវនាវ​ឱ្យមាន​បទ​ប្បញ្ញត្តិ​បន្ថែមទៀត ការយល់ដឹង​កាន់តែច្បាស់​អំពី​មធ្យោបាយ​ដែល​យាន​ទាំងនេះ​ត្រូវបាន​រចនា និង​សាងសង់ឡើង ព្រមទាំង​ការបញ្ជាក់​សម្រាប់​ប្រើប្រាស់​នៅក្នុង​បរិស្ថាន​សមុទ្រ​ទឹក​ជ្រៅ​ទាំងនេះ​" ។

​នាវាមុជទឹក​ខ្នាតតូច ទី​តាន ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន OceanGate Expeditions មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​បាត់​ចាប់តាំងពី​វា​បាន​បាត់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​ជំនួយ​នៅ​ផ្ទៃ​ខាងលើ​របស់​វា​កាលពី​ព្រឹក​ថ្ងៃអាទិត្យ (១៨ មិថុនា​) ប្រហែល​មួយ​ម៉ោង និង ៤៥ នាទី​ក្នុង​ដំណើរ​មុជទឹក​រយៈពេល ២ ម៉ោង​ដើម្បី​ទៅ​មើល​បំណែក​កប៉ាល់ ទី​តា​និ​ច ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ដែល​បាន​លិច​នោះ​។​

​ឆ្មាំ​ល្បាត​ឆ្នេរ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២២ មិថុនា​)​ថា នាវាមុជទឹក​សមុទ្រ​ទឹក​ជ្រៅ​ដែលមាន​ប្រវែង ២២ ហ្វី​ត (៦,៧ ម៉ែត្រ​)​នេះ ត្រូវបាន​រកឃើញ​ជា​បំណែកៗ​បន្ទាប់ពី "​ការផ្ទុះ​ដ៏​មហន្តរាយ​" ដែល​បានសម្លាប់​មនុស្ស​គ្រប់គ្នា​នៅលើ​នាវា​នោះ​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm