ក្រុមហ៊ុនធំៗចំនួន២ បន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គរពីកសិករ ក្នុងខេត្តព្រះវិហារ ក្នុងបរិមាណសរុប៤៣,៧៧០តោន

2023/06/23 11:56:19 pm        234

ព្រះវិហារ៖ ស្រូវនិងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលចាត់ទុកជាខេត្តផលិតបាន នូវកសិផលសរីរាង្គដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនធំៗចំនួន២ បន្ដចុះកិច្ចសន្យា ទទួលទិញពីសហគមន៍កសិកម្មចំនួន៣១ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប៤៣,៧៧០ តោន ក្នុងរដូវកាលឆ្នាំ២០២៣នេះ ។

កិច្ចសន្យាទិញលក់ ស្រូវ និងដំឡូងមីសរីរាង្គនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក គឹម សាន្ដ អភិបាលរងខេត្ត លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេម រុរ៉ាយស៍ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អង្គការដៃគូរអភិវឌ្ឍន៍ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ថ្នាក់ដឹកនាំសហគមន៍ កសិកម្មទាំង ៣១ និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២កន្លងមកនេះ យើងមានកសិផលសរីរាង្គសរុបចំនួន ២៨,០០០តោន ត្រូវបានផលិត និងផ្គត់ផ្គង់ តាមកិច្ចសន្យា ពីកសិករប្រមាណជាង៥,០០០គ្រួសារ ក្នុងនោះរួមមាន ស្រូវសរីរាង្គ ចំនួន ១៥,០៨០តោន, ដំឡូងមីសរីរាង្គ ១៣,០០០តោន, និងសណ្ដែកដីសរីរាង្គ ចំនួន៥ តោន។

ហើយក្នុងចំណោមលទ្ធផលនៃ កិច្ចសន្យាដែលសម្រេចបានខាងលើក្រុមហ៊ុនអេមរុ រ៉ាយ ស៍ និង ក្រុមហ៊ុន ស៊ីអេស៊ីស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុតក្នុងការទទួលទិញកសិផលពី ​កសិករ ក្នុង​ខេត្តព្រះវិហារ ដែលអាចនិយាយបានថាជាង ៩០%នៃលទ្ធផលនេះ បានមកពីការបញ្ជាទិញ របស់ក្រុមហ៊ុនទាំងពីរនេះ។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា ប្ដេជ្ញាខិតខំប្រឹងប្រែង យក​ចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វផ្សាយ​ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់​ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ​ក្នុងគោលដៅធ្វើយ៉ាង ណាឱ្យ​អង្ករព្រះវិហារ កាន់តែមាន​កេរ្តិ៍ឈ្មោះ​ល្បីនៅឆាកអន្ដរជាតិ។ ​ហើយទោះបែបនេះក្ដី លោក នៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំងអស់សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ​ធ្វើយ៉ាង ណាត្រូវគោរពទៅតាមគោលការណ៍កិច្ចសន្យា ពិសេសស្ដង់ដាសរីរាង្គ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងសហការគ្នាបានយ៉ាងល្អ ​ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការ​សម្របសម្រួល​ពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវក្នុងក្របខណ្ឌ​កសិកម្មតាមកិច្ចសន្យា ​ដែលអាច ចាត់ទុកថាជាខ្សែបន្ទាត់​ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះ ​ទៅទិសដៅមួយយ៉ាងជាក់លាក់ ​ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ​ដោយឈរ លើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់​ប្រកបដោយ​និរន្តរភាព គុណភាព ផលិតផល ​ធានាបាននូវតម្លៃ ​សាមគ្គីភាព កិច្ចសហការ ជំនឿ​ទុកចិត្ត និងផ្ដល់ផល ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក​ ដើម្បីជម្រុញឲ្យវិស័យកសិកម្ម នៅក្នុងខេត្ត​ព្រះវិហារ នឹងក្លាយជាកសិកម្ម បែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បី​សម្រេចបាននូវគោល នយោបាយ ជម្រុញផលិតកម្មស្បៀង និងការនាំចេញរបស់រាជរដ្ឋាភិបាល​កម្ពុជា ជួយបង្កើននូវ ​កំណើនសេដ្ឋកិច្ចជាតិ ​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើន​ប្រាក់ចំណូល ផ្ទាល់ដល់ក្រុមកសិករជាអ្នកផលិត។

គួរបញ្ជាក់ថា ក្រុមហ៊ុនធ្វើការបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គរពីកសិករ សម្រាប់​កែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងនោះរួមមានក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកិច្ចសន្យាទិញស្រូវសរីរាង្គ លើបរិមាណសរុប ១៦,០០០តោន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាទិញដំឡូងមី សរីរាង្គលើបរិមាណសរុប ២៥,០០០តោន និងសណ្តែកដីសរីរាង្គ លើបរិមាណសរុប ១០តោន។ លើសពីនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានផ្តល់ឥណទានពូជស្រូវផ្កា​ រំដួលចុះបញ្ជីប្រមាណជា ៥៩,៤០០គីឡូក្រាម ​សម្រាប់ការដាំដុះក្នុងឆ្នាំ២០២៣នេះ ​ដើម្បីរួមចំណែក ក្នុងការបង្កើនទិន្នផល និង​គុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm