ភាគីបង្កសង្គ្រាមយ៉េម៉ែន ដោះដូរសាកសព ជាសញ្ញាចុងក្រោយបង្ហាញពីការចង់បញ្ចប់ជម្លោះ

2023/06/24 12:19:32 am        97

​សារព័ត៌មាន​ហ៊ូ​ធី រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្រុម​អាជ្ញាធរ​ហ៊ូ​ធី ដែល​គ្រប់គ្រង​តំបន់​ភាគ​ខាងជើង​ប្រទេស​យ៉េ​ម៉ែន បាន​ដោះដូរ​សាកសព​សកម្មប្រយុទ្ធ ៦៤​នាក់ គឺជា​ការដោះដូរ​លើក​ទី​៣​នៅក្នុង​កិច្ចព្រមព្រៀង​បែបនេះ ដែល​វា​គឺជា​សញ្ញា​ចុងក្រោយ​មួយ​នៃ​ដំណើរ​ឆ្ពោះទៅមុខ​ក្នុង​កិច្ចប្រជុំ​ដើម្បី​បញ្ចប់​ជម្លោះ​រយៈពេល ៨​ឆ្នាំ​កន្លងមកនេះ ។

​រូបភាព​វីដេអូ​ឃ្លី​ប និង​ការអធិប្បាយ​ពី​ទូរទស្សន៍ al-Masirah គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ឃើញ​សាកសព​ត្រូវបាន​ដោះដូរ​នៅ​ព្រំដែន​អា​រ៉ា​ប៊ី​សា​អូឌីត​-​យ៉េ​ម៉ែន ជាទី​ដែល​ក្រុម​គណៈប្រតិភូ​មកពី​ភាគី​ទាំង ២ បាន​ជួបជុំគ្នា​ក្រោយ​ការចរចា​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ។

​ទោះបីជា​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​ថា​តើ​នៅពេលណា ការដោះដូរ​សាកសព​នេះ ត្រូវបាន​ធ្វើឡើង ។

​គួរ​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០១៥ កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បានធ្វើ​អន្តរាគមន៍​ប្រឆាំងនឹង​ចលនា​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​របស់​យេ​ម៉ែន​នៅ​ទីក្រុង Sanaa កាលពី​ឆ្នាំ ២០១៥ ។

​សង្គ្រាម​មួយ​នេះ បាន​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​យ៉េ​ម៉ែន​ទាំងស្រុង ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ធ្លាក់​ក្នុង​គ្រោះ​អត់ឃ្លាន និង​បានសម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​កិច្ចពិភាក្សា​ដើម្បី​បញ្ចប់សង្គ្រាម ទើបតែ​បានចាប់ផ្តើម​ទេ ចាប់តាំងពី​ទីក្រុង Riyadh និង​អ៊ីរ៉ង់ បាន​ស្តារ​ទំនាក់ទំនង​ការទូត​របស់​ពួកគេ​វិញ​កាលពី​ខែមីនា៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm