ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ទោះយើងមានដំណើរជីវិតផ្សេងគ្នា តែយើងមានប្រវត្តិសាវតារតែមួយ

2023/06/24 03:04:06 am        114

ស្ទឹងត្រែង ៖ យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ និងទឹកដី​កំណើត​តែមួយ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយទង់ជាតិមានប្រាសាទអង្គរវត្តជាតំណាង។ យើងត្រូវមើលប្រវត្តិសាស្ត្រអំពីដើមកំណើតរួមរបស់យើង និងដំណើរវិវត្តមកដល់បច្ចុប្បន្ន ក៏ដូចជាឯកភាព​រួមគ្នា​លើគោលដៅឆ្ពោះទៅអនាគត។ នេះបើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុង​ពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយ​ក្រុមការងារយុវជន​គណបក្សប្រជាជនកម្ពុជា​ខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្ដមបន្តថា អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ចំពោះអនាគត គឺយើងមានគោលដៅកសាងពង្រឹងសមត្ថភាពកូនខ្មែរឱ្យខ្លាំង​តាមរយៈការអភិវឌ្ឍ​សមត្ថភាព​របស់យុវជន ពីព្រោះយុវជនគឺជាកម្លាំងស្នូលនៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ។

ឯកឧត្ដមបន្ថែមថា គណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់ស ស្រាំ និង​យ៉ាងកុះករពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន ៤ សំខាន់ៗរួមមាន៖ សមិទ្ធផលនៃតឹកតាងប្រវត្តិសាស្ត្រ, ចក្ខុវិស័យ និងសកម្មភាពជាប្រចាំរបស់គណបក្ស ដោយឈរលើបុព្វហេតុជាតិ និងប្រជាជនយ៉ាងត្រឹមត្រូវ និងច្បាស់លាស់រាប់ចាប់ពីការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍, ការ​កសាងប្រទេសពីបាតដៃទទេ, ការបង្រួបបង្រួមជាតិ និងឯកភា ពទឹកដី, ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិតរបស់ប្រជាជនក្មេងចាស់ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវ គឺកូវីដ-១៩។ ទី២.ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើ ម្បីទទួលបានឱកាសក្នុងការរួមចំណែក ដើម្បីធ្វើឱ្យសង្គម​ជាតិយើងមានការវិវត្តក្នុងផ្លូវវិជ្ជមាន តាមរយៈការធ្វើពិតដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ​ដ៏ត្រឹម​ត្រូវរបស់បក្ស ដែលជាគោលន យោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី៣.គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយប្រាកដនិយម មិនប្រជាភិថុត និងមិនសន្យានោះទេ ពិសេស​បានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្ស​ដែល​កើត​ពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន; និងទី៤.គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះ​ត្រង់ក្នុង​ការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ ហើយជាពិសេសគណបក្សតែងរក្សាបាននូវសាមគ្គីភាពឯកភាព​ផ្ទៃក្នុង​យ៉ាងរឹងមាំចាប់ពីកម្រិតកំពូលដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។

ឯកឧត្ដមបញ្ជាក់បន្ថែមថា ក្នុងនាមជាសកម្មជនយុវជនបក្ស ដែលជាជំនួយការរបស់បក្ស, យើងទាំងអស់គ្នា​មានភារកិច្ចបំផុសចលនាយុវជន ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស។ ក្នុងន័យនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុក ដាក់សិក្សាស្វែង​យល់​អំពីប្រវត្តិ, ស្នាដៃ, សមិទ្ធផល, លក្ខន្តិកៈ, កម្មវិធីនយោបាយ និងផែនការសកម្ម ភាពផ្សេងៗ ដើម្បីជាមូលដ្ឋាន​រឹងមាំក្នុងការថែរក្សាជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្ស ជាពិសេសការប្រែក្លាយខ្លួន​ជា​ឃោសនិក​ដ៏មានឥទ្ធិពលក្នុងការឃោសនាផ្សព្វផ្សាយដល់មហាជន ឱ្យបានជ្រាបច្បាស់ពីសមិទ្ធផលវិជ្ជមាន, សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក, កំពុងធ្វើ និងបន្តធ្វើដើម្​បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើងបន្តទៅមុខជានិច្ចនិរន្តរ៍ ៕ ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm