ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ

2023/06/24 03:20:18 am        92

រតនគីរី ៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការ​នៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងខេត្តរតនគិរីផ្ទាល់ ដែលបានប្រែក្លាយពីខេត្តដាច់ស្រយាល មកជាខេត្តដែលកំពុងខិតកៀកជិតទៅនឹងបណ្តាខេត្តដទៃនានាទូទាំងប្រទេស តាមរយៈការធ្វើពិពិធកម្មលើ​គ្រប់វិស័យ។ នេះបើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រ កាសសមាសភាព និង​សំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្ដមបន្តថា ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ពន្ធគមនាគមន៍ដ៏សម្បូរបែប បានធ្វើឱ្យសកម្មភាព​សេដ្ឋកិច្ច-សង្គម​​នៅក្នុងខេត្តនេះ កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវ ភាពដល់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិនៅក្នុងខេត្តរតនគិរី ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត។

ឯកឧត្ដម​បន្ថែមថា វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំក្នុងបុព្វហេតុឥតប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិ និងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់​បច្ចុប្បន្ន។ ជាក់ស្តែងគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់របស់សម្តេ ចតេជោ រួមជាមួយ​នឹងថ្នាក់ដឹក​នាំ​គណបក្សប្រជាជនកម្ពុជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាម និងជម្លោះ បែកបាក់ផ្ទៃក្នុង ដោយនាំមកនូវ​សុខសន្តិភាព​ពេញលេញនៅទូទាំងប្រទេស ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជាង ៥០០ ឆ្នាំរបស់កម្ពុជា ។ លើសពីនេះ នៅក្នុងគ្រប់ដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ​គឺ​សម្តេចតេជោ, ថ្នាក់ដឹកនាំ និងសមាជិករបស់គ ណបក្សប្រជាជនកម្ពុជា ក៏បានតម្កល់ការសង្គ្រោះអាយុជីវិត​របស់​ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតដោយក្នុងនេះ សម្តេចតេជោ បានវាយតម្លៃសភាពការណ៍ច្បាស់លាស់ និងហ៊ានអារកាត់សម្រេចចិត្តបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងតាមរយៈការបង្ការការពារ, ការព្យាបាល, ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភទំនុកបម្រុងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការបើក​ដំណើរការប្រទេសជាប្រក្រតី និងមានលំនឹងស្ថិរភាពទ្បើងវិញ ដូចសព្វថ្ងៃនេះ។ ឯកឧត្ដមបញ្ជាក់បន្ថែមថា សមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលប្រមាណ ៤៤ ឆ្នាំកន្លងមកនេះ គឺកើតឡើ ងពីបុព្វហេតុ​ដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជា​គោលនយោបាយ​របស់រាជ​រដ្ឋាភិបាលនៅរៀងរាល់អាណត្តិ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត។ មួយវិញទៀត គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមា នការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសកម្មជនយុវជនគណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត ៕ ដោយ ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm