រាជរដ្ឋាភិបាល​កម្ពុជា ​ដាក់​ដំណើរការ​ប្រព័ន្ធ​ទិន្នន័យ​ត​ភ្ជាប់​ទំនាក់ទំនង​វិនិយោគិន​ក្នុងស្រុក​និង​បរទេស

2021/05/13 08:24:25 pm        41

ភ្នំពេញ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ​បានដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទិន្នន័យ​ ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ ផ្តល់​កិច្ច​សម្រួល​វិនិយោគ ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ​ដើម្បី​ផ្ដល់​ព័ត៌មាន​ស្ដីពី​ប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព​នៃ​ក្រុមហ៊ុន​ក្នុងស្រុក ​និង​បម្រើ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​បរទេស ​និង​ក្រុមហ៊ុន​ក្នុងស្រុក ​អាច​ស្វែងរក​ភាពជា​ដៃគូ​ណាមួយ ឬ​ការ​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​។

ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើង​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ (World Economic Forum) ​នៃ​ការរៀបចំ​ពិធី​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទិន្នន័យ ស្តី​ពី​សន្ទានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ សម្រាប់​អភិវឌ្ឍន៍​ចីរភាព តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី១២ ខែឧសភា ថា ប្រព័ន្ធ​ទិន្នន័យ​នេះ​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ផ្តល់​នូវ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​សន្ទានកម្ម​ ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ​រវាង​អ្នកផ្គត់ផ្គង់​ក្នុងស្រុក ​និង​អ្នក​វិនិយោគ​ ដោយ​ផ្តោត​លើ​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​ស្នើ​សុំ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​នេះ​ឱ្យ​បាន​ទូលំទូលាយ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​អ្នកវិនិយោគ ​និង​ក្រុមហ៊ុន​បរទេស នឹង​មើល​ឃើញថា កម្ពុជា​កំពុង​បង្កើត​នូវ​បរិស្ថាន​វិនិយោគ ដែល​ស្វាគមន៍​វត្តមាន​របស់​ពួកគេ ​ខណៈ​កម្ពុជា​បាន​ខិតខំ​ជំរុញ​ការ​វិនិយោគ ​ដែលមាន​ទង្វើ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ ​និង​មាន​ចីរភាព​។

លោក​បណ្ឌិត ម៉ា​ធូ ស្តេ​ហ្វិ​ន​សុន (Matthew Stephenson) នាយក​គោលនយោបាយ​ និង​សហគមន៍​នៃ​នាយកដ្ឋាន​វិនិយោគ ​និង​ពាណិជ្ជកម្ម​អន្តរជាតិ ថ្លែងថា ក្រុមហ៊ុន​បរទេស​ដែល​ស្វែងរក​ការ​វិនិយោគ អនុលោម​តាម​គោលការណ៍​បរិស្ថាន​, សង្គម​, និង​អភិបាល​កិច្ច ​អាច​ដាក់​ការ​វិនិយោគ​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដែល​កំពុង​ប្រតិបត្តិការ​ប្រកបដោយ​ចីរភាព ​ហើយ​ក្រុមហ៊ុន​កម្ពុជា​ដទៃ​ទៀត អាច​បង្វែរ​ការ​តម្រង់​ទិស​ប្រតិបត្តិការ​ធុរកិច្ច​របស់ខ្លួន ​ទៅ​រក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កាន់​តែច្រើន​ទៀត ដើម្បី​ទាក់ទាញ​ការ​ធ្វើ​ធុរៈកិច្ច រួមគ្នា​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​ សំដៅ​លើកកម្ពស់​ការធ្វើ​ស​ន្ទា​នក​ម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកលលោក​។

ការជ្រើសរើស​កម្ពុជា ជា​ដៃគូ​ពិភាក្សា​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​លើ​ការផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​គឺ​ឈរលើ​មូលដ្ឋាន​រឹងមាំ​របស់​កម្ពុជា ​ដែលមាន​គោលនយោបាយ​បើក​ចំហរ​ដ៏​ប្រសើរ​ចំពោះ​ការវិនិយោគ​។

វេទិកា​សេដ្ឋកិច្ចពិភពលោក​និង​កម្ពុជា បានធ្វើការ​រួមគ្នា​ដើម្បី​ចែករំលែក​នូវ​របកគំហើញ​ និង​ឧត្តម្មានុវត្ត​ស្តីពី​ការផ្តល់​កិច្ច​សម្រួល​វិនិយោគ ជាពិសេស​ដំណើរការ​នៃ​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ សំដៅ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក្របខណ្ឌ​តំបន់​ដទៃទៀត​។

សូមបញ្ជាក់ថា​ កាលពី​ឆ្នាំ ២០១៩ ការ​អនុម័ត​គម្រោង​វិនិយោគ​ដោយ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​កត់ត្រា ៩,៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងចំណោម​នោះ​ប្រទេស​ចិន ​បាន​វិនិយោគ ២,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​ បន្ទាប់មក​ទីក្រុង​ហុងកុង ​៩១២,៥៥ លាន​ដុល្លារ​អាមេរិក ​និង​ជប៉ុន ២៩៨,៨៤ លាន​ដុល្លារ​៕

​អត្ថបទ ​៖ សុន រ៉ា​ឌី​


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm