រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបដិសេធថា ការស៊ើបអង្កេតករណីពន្ធរបស់លោក Hunter Biden មិនត្រូវបានរារាំងនោះទេ

2023/06/24 06:18:04 pm        78

អាមេរិក ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) បានបដិសេធការចោទប្រកាន់របស់អង្គភាពផ្ដល់ព័ត៌មានអំពីសេវាកម្មចំណូលផ្ទៃក្នុង (Internal Revenue Service) ដែលបាននិយាយថា រដ្ឋអាជ្ញាសហព័ន្ធជាន់ខ្ពស់ ដែលមានភារកិច្ចស៊ើបអង្កេតករណីកូន​ប្រុសរបស់​លោក​ប្រធានាធិបតី Joe Biden គឺលោក Hunter ត្រូវបានរារាំងដោយក្រសួងយុត្តិធម៌ ក្នុងការបន្តចាត់វិធានការ​ព្រហ្មទណ្ឌកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

ដោយនិយាយជាសាធារណៈជាលើកដំបូងចាប់តាំងពីលោក Hunter Biden ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) សម្រាប់បទមជ្ឈិមចំនួនពីរករណីពាក់ព័ន្ធនឹងការខកខាន​បង់ពន្ធលើ​ប្រាក់ចំណូលដោយចេតនានោះ លោក Garland បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋអាជ្ញា​អាមេរិកលោក David Weiss ដែលជារដ្ឋអាជ្ញាជាន់ខ្ពស់សហព័ន្ធ នៅរដ្ឋ Delaware «ត្រូវបានផ្តល់សិទ្ធិ​អំណាចយ៉ាងពេញលេញ» ដើម្បីធ្វើការសម្រេចការចោទប្រកាន់ដោយផ្ទាល់។

លោក Garland បានប្រាប់ថា៖ «លោក David Weiss ត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីលោក Donald Trump ជារដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកនៅរដ្ឋ Delaware ហើយលោកបានចាត់ចែងករណីនេះ អំឡុងរដ្ឋបាលមុន។ លោកត្រូវបានផ្តល់សិទ្ធិអំណាចយ៉ាងពេញលេញ ដើម្បីធ្វើការសម្រេចទាំងអស់ដោយផ្ទាល់»។

ការិយាល័យរបស់លោក Weiss កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) បានបង្ហាញនៅក្នុងឯកសារតុលាការថាលោក Hunter Biden បានយល់ព្រមផ្តល់ចម្លើយពីភាពមានទោស ចំពោះការចោទប្រកាន់បទមជ្ឈិមករណីបង់ពន្ធចំនួនពីរ ហើយជនជាប់ចោទ ក៏បានយល់ព្រមចូលទៅក្នុងកម្មវិធីបង្វែរការកាត់ទោសទុកជាមុន ដើម្បីជៀសវាងការ​ប្រឈមនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរជាងនេះ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ ខណៈដែលកំពុងប្រើប្រាស់ញៀនថ្នាំ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) សមាជិកសភានៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានចេញ​ផ្សាយប្រតិចារិកនៃបទសម្ភាសន៍ជាមួយលោក Gary Shapley ភ្នាក់ងារត្រួតពិនិត្យឧក្រិដ្ឋកម្ម​របស់អង្គភាព​ផ្ដល់ព័ត៌មានអំពីសេវាកម្មចំណូលផ្ទៃក្នុង (IRS) ដែលធ្វើការលើការស៊ើបអង្កេត Hunter Biden។ លោក Shapley បានប្រាប់ថា ក្រសួងយុត្តិធម៌បានដំណើរការយឺតយ៉ាវលើករណីនេះ ដែលចាប់ផ្តើមក្នុងរដ្ឋបាលរបស់លោក Trump និងបន្តរហូតដល់អាណត្តិរបស់លោក Garland៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm