Aymeric Laporte​ មិនដែល​ជាប់​ជំរើសជាតិ​បារាំង​ សុខចិត្ត​ផ្លាស់​មក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដើម្បី​មានមុខ​នៅ Euro

2021/05/13 08:39:01 pm        136

​បាល់ទាត់៖ ​ខ្សែការពារ​សញ្ជាតិ​បារាំង Aymeric Laporte​ របស់​ក្រុម​ជើងឯក Premier League, Manchester City អាច​នឹង​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ​បាន ​នៅ​ព្រឹត្តិការណ៍ Euro រដូវក្តៅ​ខាងមុខនេះ​ បន្ទាប់ពី​ទទួលបាន​សញ្ជាតិ​អេ​ស្ប៉ា​ញ​។

​​អ្នកចាត់ការ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​ លោក Luis Enrique ធ្លាប់​សួរនាំ​ទៅ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ REFE ពីលទ្ធផល​ដែល​អាច​កោះហៅ​ខ្សែការពារ​កណ្តាល Aymeric Laporte ​កាលពី​ខែ​មុន​។ ​ក្រោយមក Laporte​ ខ្លួនឯង​ក៏បាន​ស្នើ​ឯកសារ​ផ្លូវច្បាប់ ​ក្នុងការ​ស្នើសុំ​សញ្ជាតិ​អេ​ស្ប៉ា​ញ ខណៈ​នៅពេលនេះ Laporte​ ក៏​ទទួលបាន​លិខិតឆ្លងដែន​អេ​ស្ប៉ា​ញ​រួចហើយ ​រង់ចាំតែ​ការ​បើក​​ភ្លើង​ពី FIFA ប៉ុណ្ណោះ​។ ​​Aymeric Laporte ​មាន​ដើមកំណើត​នៅ Agen​ ប្រទេស​បារាំង ​ដោយមាន​ឪពុក​ជា​កីឡាករ​បាល់ឱប និងម្តាយ​ជា​កីឡាការិនី​បាល់ទាត់​។​

​​Laporte​ បាន​ចូលរួម​ជា​ក្លិប​​អេ​ស្ប៉ា​ញ Athletic Bilbao តាំងពី​កុមារភាព​ដោយ​ចំណាយពេល ៨ឆ្នាំ​នៅ​ទីនោះ ​មុនពេល​ផ្លាស់​ទៅកាន់ Manchester City នៅ​ឆ្នាំ២០១៦ ក្នុងតម្លៃ ​៦៥លាន​អឺរ៉ូ។ ​​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​ធ្លាប់បាន​បង្ហាញខ្លួន​ ឲ្យ​ក្រុមយុវជន​បារាំង​ជាច្រើន​ប្រភេទ​អាយុ ​តែ​មិនដែល​ជាប់​ក្នុងក្រុម​ធំ​ឡើយ ហើយ​ច្បាស់​ណាស់​ថា Laporte ​នឹងមិន​ស្ថិតក្នុង​ជម្រើស​របស់លោក Didier Deschamps​ ទៀត​ដែរ​នៅ Euro ២០២០ ខាងមុខនេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm