ប៉ាគីស្ថាន ៖ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ បានរិះគន់សហរដ្ឋអាមេរិក និងឥណ្ឌា បន្ទាប់ពីប្រធានាធិបតីលោក Joe Biden បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅសេតវិមាន ហើយមេដឹកនាំទាំងពីរបានអំពាវនាវឱ្យប្រទេសប៉ាគីស្ថានធានាឱ្យឲ្យបានថាទឹកដីរបស់ខ្លួនមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនោះទេ។ ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថាសេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងឥណ្ឌាគឺ «គ្មានយុត្តិធម៌ មានភាគីតែម្ខាង និងជាការយល់ច្រឡំ»។
សេចក្តីថ្លែងការណ៍និយាយថា ការនិយាយយោងទៅរកទីក្រុងអ៊ីស្លាម៉ាបាដ នៅក្នុងបញ្ហានេះគឺ «ផ្ទុយនឹងបទដ្ឋានផ្នែកការទូត»។
ក្រសួងបាននិយាយបន្ថែមថា វាគួឲ្យភ្ញាក់ផ្អើលចំពោះសេចក្តីថ្លែងការណ៍រួម និងបាននិយាយថា ខ្លួនមាន កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន មានភាពសោះអង្គើយជាច្រើនឆ្នាំមកហើយ។
ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៧ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានប៉ះទង្គិចគ្នាចំនួន៣លើក ដែលក្នុងនោះមានពីរលើកជុំវិញបញ្ហាតំបន់ភ្នំហិម៉ាឡៃដែលមានជនជាតិភាគតិចមូស្លីមភាគច្រើននៅតំបន់កាស្មៀរ ដែលភាគីទាំងពីរអះអាងសិទ្ធិទាំងស្រុង ប៉ុន្តែគ្រប់គ្រងដោយផ្នែកម្ខាងម្នាក់។
សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងឥណ្ឌា បាននិយាយថា លោក Biden និងលោក Modi បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពភេរវកម្មឆ្លងដែន ការប្រើប្រាស់ភ្នាក់ងារតំណាងភេរវករ
ហើយបានអំពាវនាវឱ្យប្រទេសប៉ាគីស្ថានមានចំណាត់ការបន្ទាន់ដើម្បីធានាបានថាគ្មានដែនដី
ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារភេរវកម្មឡើយ។ ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ប្រទេសឥណ្ឌាកំពុងប្រើប្រាស់ការចោទប្រកាន់ពីភាពជ្រុលនិយមមកលើទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបង្វែរចេញពីស្ថានភាពនៅតំបន់កាស្មៀរ និងការប្រព្រឹត្តលើជនជាតិភាគតិចនៅក្នុងប្រទេសឥណ្ឌា។

