UN៖ ជនអន្តោរប្រវេសន៍ ៣៧នាក់ បានបាត់ខ្លួន បន្ទាប់ពីទូកលិចនៅចន្លោះប្រទេសទុយនីស៊ី និងអ៊ីតាលី

2023/06/24 09:20:13 pm        109

ទុយនីសុី ៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)បាននិយាយកាលពីថ្ងៃសុក្រ ដោយដកស្រង់ការរៀបរាប់របស់អ្នក​នៅរស់ចំនួន ៤នាក់ ពីហតុការណ៍លិចទូកថា ជនអន្តោប្រវេសន៍ ៣៧នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួក​គេបានលិចនៅចន្លោះប្រទេសទុយនីស៊ី និងកោះ Lampedusa របស់ប្រទេសអ៊ីតាលី។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថាអ្នកនៅរស់រានមានជីវិតទាំងអស់មកពីអនុតំបន់សាហារ៉ា អាហ្រ្វិក ដែលបានមកដល់កោះ Lampedusa កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយត្រូវបានជួយសង្គ្រោះដោយនាវា​មួយគ្រឿងផ្សេងទៀត។ អ្នកនៅរស់រានមានជីវិតបានប្រាប់អង្គការ IOM ថាពួកគេបានចាកចេញពីកំពង់ផែ Sfax ប្រទេសទុយនីស៊ី ឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី ដោយមនុស្ស៤៦នាក់ នៅលើទូក ប៉ុន្តែទូករបស់ពួកគេ បានក្រឡាប់លិចដោយខ្យល់បក់ខ្លាំង។

យោងរតាមអ្នកនាំពាក្យទីភ្នាក់ងារ IOM នៅក្នុងប្រទេសអ៊ីតាលី បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនអន្តោប្រវេសន៍​បានរៀបរាប់ថា អ្នករួមដំណើររបស់ពួកគេចំនួន៥នាក់ត្រូវបានជួសង្គ្រោះដោយទូកមួយគ្រឿងផ្សេងទៀត ខណៈ៣៧នាក់ កំពុងបាត់ខ្លួន និងត្រូវបានគេគិតថា បានស្លាប់ ក្នុងនោះរួមមានស្ត្រី ៧នាក់ និងកុមារម្នាក់។ ដំបូង គណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានផ្តល់រឿងរ៉ាវស្រដៀងគ្នាអំពី​ឧបទ្ទវហេតុនេះ ប៉ុន្តែបាននិយាយថា មនុស្ស ៤០ នាក់ត្រូវបានគេជឿថា បានបាត់ខ្លួន ពុំមែនត្រឹមតែ ៣៧នាក់នោះទេ។

មានការកើនឡើងនៃការធ្វើអន្តោប្រវេសន៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីប្រទេសទុយនីស៊ី នៅឆ្នាំនេះបន្ទាប់​ពីការបង្រ្កាបដោយប្រទេសទុយនីស៊ី លើជនអន្តោប្រវេសន៍មកពីអនុតំបន់សាហារ៉ាអាហ្រ្វិក ដែលរស់នៅ​ក្នុងប្រទេសដោយខុសច្បាប់ និងមានការរាយការណ៍អំពីការវាយ​ប្រហារដែលប្រកាន់ពូជសាសន៍ក្នុង​ពេលមាន​វិបត្តិសេដ្ឋកិច្ច។ មន្ត្រីតុលាការបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់អន្តោ​ប្រវេសន៍​អាហ្វ្រិក១២ នាក់បានបាត់ខ្លួន និង៣ នាក់បានស្លាប់បន្ទាប់ពីទូក៣គ្រឿង បានលិចនៅជិតប្រទេសទុយនីស៊ី ខណៈឆ្មាំឆ្នេរ​របស់ប្រទេសនេះបានជួយសង្គ្រោះមនុស្ស ១៥២នាក់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm