ការផ្សះផ្សា រវាងអារ៉ាប់ប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ ធ្វើឲ្យសេវាធម្មយាត្រាកាន់តែប្រសើរឡើង សម្រាប់ធម្មយាត្រាអ៊ីរ៉ង់

2023/06/24 09:25:09 pm        132

អុីរ៉ង់ ៖ អ្នកធ្វើធម្មយាត្រាប្រចាំឆ្នាំជនជាតិអ៊ីរ៉ង់ បានទៅធ្វើអធិដ្ឋានពេលល្ងាច នៅក្នុងវិហារ Grand Mosque របស់ទីក្រុង Mecca នៅក្នុងរថយន្តក្រុងថ្មីសន្លាងមួយគ្រឿងក្នុងសប្តាហ៍នេះ ខណៈដែលការផ្សះផ្សាគ្នា រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានធ្វើឲ្យមានភាពប្រសើរឡើងវិញនូវសេវាកម្ម សម្រាប់ធម្មយាត្រាប្រចាំឆ្នាំទៅ​កាន់ទីកន្លែងពិសិដ្ឋរបស់​សាសនាអ៊ីស្លាម។

លោក Sayid Mahdi ដែលនឹងទទួលបន្ទុកធម្មយាត្រាជនជាតិអ៊ីរ៉ង់ប្រហែល ២.៨០០នាក់ ដែលនឹងធ្វើធម្មយាត្រាប្រចាំឆ្នាំ នៅសប្តាហ៍ក្រោយ បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យមានភាពកាន់តែប្រសើរជាងមុន ក្នុងការ​ស្វែងរកសណ្ឋាគារ សម្រាប់ជនជាតិអ៊ីរ៉ង់ នៅឆ្នាំនេះ។

លោកបានមានប្រសាសន៍ថា៖ «យើងសូមអរព្រះគុណព្រះ ដែលអ្វីៗកំពុងតែប្រសើរឡើងឡើង។ ព្រះហឫទ័យរបស់ព្រះ ធ្វើឲ្យពួកយើងអាចផ្តល់នូវសេវាបានយ៉ាងល្អប្រសើរ​ដល់អ្នកធ្វើធម្មយាត្រា​នៃវិហារឥស្លាម​ដ៏ពិសិដ្ឋ»។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងរៀបចំធម្មយាត្រាប្រហែល ២,៦លាននាក់ នៅសប្តាហ៍ក្រោយ សម្រាប់រដូវកាល​ធម្មយាត្រា​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានលុបចោលនូវរាល់ការរឹតបន្តឹងទប់ស្កាត់ជំងឺ COVID-19 ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ជនជាតិអ៊ីរ៉ង់ ចំនួន ៨៧.៥៥០នាក់ នឹងស្ថិតនៅក្នុងចំណោមអ្នកធ្វើធម្មយាត្រាទាំងនោះ។

សូមបញ្ជាក់ថា ប្រទេសគូប្រជែងក្នុងតំបន់ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានព្រមព្រៀងគ្នាកាលពីខែមីនា ក្នុងកិច្ចព្រមព្រៀង​ដែលសម្របសម្រួលដោយចិន ដើម្បីបញ្ចប់ការប្រេះឆាផ្នែកការទូត បន្ទាប់ពីមានអរិភាពជាមួយគ្នាជាច្រើនឆ្នាំ ដែលបានជំរុញឲ្យមានជម្លោះក្នុងតំបន់ និងពេលខ្លះ នាំឲ្យពិបាកដល់ប្រជាជនអ៊ីរ៉ង់ ក្នុងការធ្វើកម្មវិធីធម្មយាត្រាប្រចាំឆ្នាំ និងក្នុងការធ្វើដំណើរទៅកាន់កន្លែងពិសិដ្ឋ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        3
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm