យានដ្រូន បើកការវាយប្រហារទីក្រុងដូនតារបស់ប្រធានាធិបតីស៊ីរី

2023/06/24 09:57:44 pm        94

ស៊ីរី ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី Sana បានរាយការណ៍ថា ការវាយប្រហារដោយយានដ្រូន បានដាក់គោលដៅ​លើទីក្រុង Qardaha ដែលជាក្រុងនៃបុព្វបុរសរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) ដោយបានបាញ់គ្រាប់មីស៊ីលចំនួន ២គ្រាប់ ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យម្នាក់ទៀត​រងរបួស​ស្រាល។

ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Sana បានរាយការណ៍ពីការវាយប្រហារ​ដោយយានដ្រូនទៅលើទីក្រុង Salhab ដែលជាទីក្រុងកាន់កាប់ដោយរដ្ឋាភិបាលមួយផ្សេងទៀត នៅភាគ​ពាយព្យនៃប្រទេសស៊ីរី ក្បែរទឹកដីរបស់ក្រុមឧទ្ទាម ដែលការវាយប្រហារនោះ បានសម្លាប់ស្ត្រីម្នាក់ និងកុមារម្នាក់។

ការវាយប្រហារលើទីក្រុង Qardaha និង Salhab ដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ បានកើតឡើង​ចំពេលមានការផ្ទុះឡើងនូវការប្រយុទ្ធគ្នា នៅភាគពាយព្យជាមួយនឹងការបាញ់ផ្លោងដាក់គ្នា រវាងកងកម្លាំងរដ្ឋាភិបាល​ស៊ីរី និងក្រុមឧទ្ទាម នៅខ្សែត្រៀមជួរមុខមួយចំនួន។

ទីក្រុង Qardaha មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីមូលដ្ឋានអាកាស Hmeimim របស់ប្រទេសរុស្ស៊ី។ ក្រុមប្រឆាំងរបស់ប្រទេសស៊ីរី បាននិយាយថា យន្ដហោះចម្បាំងរបស់រុស្ស៊ី បានកំណត់គោលដៅវាយប្រហារ​លើ​តំបន់កាន់កាប់ដោយក្រុមឧទ្ទាមនាពេលថ្មីៗនេះ ហើយយោងតាមប្រភពពីភាគីទាំងពីរ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានបង្កើនការដាក់ពង្រាយ នៅខ្សែត្រៀមជួរមុខមួយចំនួន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm