អគារមណ្ឌលសុខភាព ចារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

2023/06/24 11:02:10 pm        114

តាកែវ៖អគារមណ្ឌលសុខភាពថ្មី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាសាធារណៈ នៅក្នុងមណ្ឌលសុខភាព ចារ ស្ថិតនៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ និងជាសហប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវអគារមណ្ឌលសុខភាពថ្មីនេះ គឺជាអំណោយរបស់ក្រុមការងារ​ចុះមូលដ្ឋានឃុំចារ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម តឹប អឿន មានបម្រើសេវា ដូចជា ពិគ្រោះជំងឺទូទៅ ផ្នែកសម្ពពស្រ្តី និងការចាក់វ៉ាក់សាំងការពារជំងឺជាដើម។

នៅក្នុងពិធីសម្ពោធ កាលពីព្រឹកថ្ងៃទី២៤ មិថុនានេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ក្រុមការងារចុះ​ជួយមូលដ្ឋានឃុំចារទាំងអស់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធិផលជាច្រើនហូហែរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ការដាក់លូជូនប្រជាពលរដ្ឋ, មណ្ឌលសុខភាព, ផ្សារ និងសាងសង់អគារសិក្សា-ល-ដោយបានប្រែក្លាយឃុំនេះឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តម បានអរគុណចំពោះរដ្ឋបាលខេត្តតាកែវ រដ្ឋបាល​ស្រុកព្រៃកប្បាស អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងមូល ដែលបានរួមគ្នាក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ រួមគ្នាថែរក្សាបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។

តាមរយៈរបាយការណ៍របស់លោក ចាន់ ម៉ុន មេឃុំចារ និងការលើកឡើងរបស់ ឯកត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ការរីកសុះសាយនៃសមិទ្ធផល​លើគ្រប់វិស័យនៅទូទាំងឃុំ និងទូទាំងខេត្តតាកែវ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត មណ្ឌលសុខភាព សាលារៀន វត្តអារាម និងការអភិវឌ្ឍគ្រប់វិស័យទាំងនេះ គឺបានមកពីការ​ខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើមដែលតែងតែគិតគូរសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា មុនបញ្ចប់កម្មវិធីនាឱកាសនោះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួមជួយថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនរុងរឿងថែមទៀត៕​ដោយ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        137
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm