ទេសចរ​ក្នុងស្រុក​ចាប់​ផ្តើម​ងើបឡើង​វិញ​បន្តិច​ ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ក្រោយ​រមណីយដ្ឋាន​ទេសចរណ៍​ខ្លះ​បើក​ឡើងវិញ

2021/05/13 08:50:59 pm        39

ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បញ្ចប់​បិទ​ការ​ធ្វើដំណើរ ​និង​បើក​រមណីយដ្ឋាន​ទេសចរ​ឡើងវិញ​នេះ ​លំហូរ​អ្នកដំណើរ​តាម​ផ្លូវ​ជាតិ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន​ចេញ​ដើរ​មាន​កំណើន​ឡើង​ច្រើន ​រហូត​ធ្វើឱ្យ​កន្លែង​ខ្លះ​មាន​កកស្ទះ ​ហើយ​បាន​ធ្វើអោយ​ចរន្ត​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ ក៏បាន​ចាប់​ផ្តើម​មាន​កម្រើក​ឡើងវិញ​ផងដែរ ​ប៉ុន្តែ​នៅក្នុង​កម្រិត​មួយ​ទាប​។

បើតាម​លោកស្រី ឆាយ សៀវ​លីន ប្រធាន​សមាគម​ទីភា្នក់​ទេសចរណ៍​កម្ពុជា​ហៅ​កាត់ ​CATA បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​១៣ ​ខែឧសភា​នេះ​ថា ចរន្ត​ទេសចរ​ក្នុង​រយៈពេល​២​សប្តាហ៍ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បើក​ការ​ធ្វើដំណើរ​ឡើងវិញ​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ចេញ​ដើរ​កម្សាន្ត​ទៅតាម​គោលដៅ​ទេសចរណ៍​នានា ​នៅក្នុង​មាន​កម្រិត ​ហើយ​ភាគច្រើន​នៃ​អ្នក​ចេញ​ដើរ​ទាំងនោះ​មិនទាន់​ហ៊ាន​ចូល​ប្រើប្រាស់​សេវា​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ច្រើន​នោះទេ ​ជាពិសេស​សេវាកម្ម​រមណីយដ្ឋាន​ទេសចរណ៍ រី​ស៊​ត ភោជនីយដ្ឋាន​ អាហារដ្ឋាន ​និង​ផ្ទះ​ស្នាក់​ជាដើម​។

លោកស្រី បន្តថា ទោះយ៉ាងណា​ចាប់ពី​សប្តាហ៍​ក្រោយនេះ​តទៅ ​បណ្តា​អាជីវកម្ម​ទេសចរណ៍​ផ្តល់​សេវាកម្ម​នៅ​នឹងកន្លែង មាន​រមណីយដ្ឋាន រី​ស៊​ត ​ភោជនីយដ្ឋាន ផ្ទះ​ស្នាក់​ជាដើម​នឹង​ចាប់​ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ខ្លះៗ​បន្ថែមទៀត ​ខណៈ​បច្ចុប្បន្ននេះ ​អាជីវកម្ម​សេវា​ទាំងនោះ​ មួយ​ចំនួន​គេ​កំពុង​រៀបចំ​កែ​លំអរ​ដើម្បី​បើក និង​ខ្លះទៀត កំពុង​ប្រមូល​បុគ្គលិក​ដែល​ឈប់​កន្លងមក​ចូល​មក​បំរើការ​ឡើងវិញ​។

លោកជំទាវ ឆាយ សៀវ​លីន​ បន្តថា ដោយឡែក​សម្រាប់​អាជីវកម្ម​ការី​ទេសចរ​វិញ មកដល់ពេលនេះ មិនទាន់​បាន​ត្រៀម​រៀបចំខ្លួន​ឡើងវិញ​ទេ ដោយ​ខ្លះ​កំពុង​ចាំ​មើល​ការ​ងើប​ឡើងវិញ​នៃ​ទីផ្សារ​ទេសចរ​អន្តរជាតិ ខណៈ​ការ​កំពុង​ងើបឡើង​វិញ​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក​នៅ​ក្នុង​ដំណាក់កាល​នេះ គឺ​មិនទាន់​ប្រើប្រាស់​សេវាកម្ម​ការី​ទេសចរ​នេះ​ច្រើន​ផុលផុស​ទេ ។

បើតាម ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ​បាន​ថ្លែងថា នៅក្នុង​អំឡុង​ពេល​រយៈ​ពេល​២​សប្តាហ៍​កន្លងមកនេះ ​តំបន់​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​បាន​បើក​ដំណើរការ ហើយ​គោលដៅ​ទេសចរណ៍​ខ្លះទៀត​នៅ​មិន​ទាន់បាន​បើក​ដំណើរការ ដោយសារ​គេ​នៅ​បន្ត​ធ្វើការ​ស្ទាបស្ទង់​ចំនួន​ភ្ញៀវ​ចេញ​ដើរ ​ហើយ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​ខ្លះទៀត​គឺ​គាត់​នៅ​បន្ត​ការ​ជួសជុល ​រៀបចំ​ការ​រក្សា​គ​ន្លាត រៀបចំ​ប្រព័ន្ធ​បង្ការ​ការពារ ​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជាដើម​។

ឯកឧត្តម តុ​ប សុភ័ក ​បញ្ជាក់ថា ​សម្រាប់​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​មកនេះ គឺ​ភាគច្រើន​គេ​ចេញ​ដើរ​ដោយ​ប្រើ​មធ្យោបាយ​ខ្លួនឯង ​និង​ជា​លក្ខណៈ​គ្រួសារ ​ហើយ​គេ​មិនទាន់​ចេញ​ដើរ​ជា​លក្ខណៈ​ក្រុម​ធំៗ ​ដែល​មាន​សភាព​អ៊ូអរ​កកកុញ​នោះទេ​៕

អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        145
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm