ឯកឧត្តម វេង សាខុន អំពាវនាវដល់សមាជិកសមាជិកាបក្សត្រូវទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ខែក្រោយនេះ

2023/06/25 04:43:19 pm        176

កំពង់ចាម៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះ សំណាលជាមួយសមាជិក សមាជិកាបក្ស ស្ថិតនៅក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម បានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សមូលដ្ឋាន រួមជាមួយនឹង​សហការី ដែលអញ្ជើញមកពីថ្នាក់កណ្តាល ដែលបាន និងកំពុង ប្រឹងប្រែងយកចិត្តទុកដាក់កសាង​កម្លាំងគណបក្ស រួមជាមួយការចុះសួរសុខទុក​ប្រជាពលរដ្ឋជាប្រចាំ និងបានដោះស្រាយ​បញ្ហាជាច្រើននៅមូលដ្ឋាន រួមទាំងជួយដោះស្រាយជូនប្រជាពលរដ្ឋដែលប្រឈម នឹងជីវភាពរស់នៅ និងគ្រួសារមានហានិភ័យបានជាប្រចាំ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពជាទូទៅនៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់​នៃសុខសន្តិភាព ក្រោយការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ បំផុត ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានការអភិវឌ្ឃបន្តបន្ទាប់ និងបានធ្វើឲ្យប្រជាពលរដ្ឋ​បានចេញផុតពីភាពក្រីក្រ លំបាក ជាបណ្តើរៗ តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ការអភិវឌ្ឍវិស័យកសិកម្ម ការដាក់ពង្រាយរោងចក្រនៅតាមខេត្តនិងតំបន់សេដ្ឋកិច្ចពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស រួមជាមួយនឹង ការពង្រឹងនិងពង្រីកការផ្តល់សេវាផ្សេងៗ រួមទាំងការថែទាំសុខភាពសាធារណៈបានល្អប្រសើរផងដែរ ។

ទន្ទឹមនឹងនេះ ឯកឧត្តមមានក្តីសង្ឃឹមនិងជឿជាក់ថា គណបក្សប្រជាជននឹងទទួលបានការគាំទ្រ​ពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុបបន្តទៀត នៅថ្ងៃបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលដែល​នឹងដឹកនាំ​ដោយគណបក្សប្រជាជន នឹងខិតខំ​បង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត ដោយ​សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា៖ ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដោយជំនួសយុទ្ធសាស្ត្រចតុកោណដែលបានអនុវត្តន៍​រយៈពេលចំនួន​៤អាណត្តិ​រួចមកហើយ។ ការផ្លាស់ប្តូរ គោលនយោបាយថ្មីនេះ គឺនឹងធ្វើឡើងដើម្បីឆ្លើយតបទៅ​តាមការវិវត្តនៃស្ថានការពិភពលោក និងដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ផែនការយុទ្ធសាស្ត្របញ្ចកោណនេះ អ្នកជំនាញលើផ្នែកគោលនយោបាយសាធារណៈបាន​ចាត់ទុកថា ជាកំណែទម្រង់ទាន់តម្រូវការសេដ្ឋកិច្ចសង្គម និងពិភពលោក ដែលក្នុងនោះមានយុទ្ធសាស្រ្ត៥សំខាន់ៗ រួមមាន៖ ១) ការអភិវឌ្ឍធនធានមនុស្ស, ២) ការធ្វើពីពិធកម្មសេដ្ឋកិច្ច (ការធ្វើសេដ្ឋកិច្ចប្រកបដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ), ៣) ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤) ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឌីជិថល, និង ៥) ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចិរភាព។ ជារួមប្រមុខរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបាននឹងកំពុងប្រឈម មិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។

មុននឹងបញ្ចប់ ឯកឧត្តមក៏បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ត្រូវអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីព្រះរាជាណាចក្រកម្ពុជា​ទទួលបាន​សុខសន្តិភាព​ និងការអភិវឌ្ឍថ្មីៗបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ចំនួន ២៨ លានរៀល មកចែកជូនសមាជិកដែលបានចូលរួមទាំងអស់ ដែលម្នាក់ៗទទួលបាន ២០ ០០០ រៀលផងដែរ ៕



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm