សម្តេចតេជោ៖ នយោបាយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសន្តិភាពធ្វើឱ្យប្រទេសជាតិរីកចម្រើន

2023/06/25 05:25:13 pm        245

ស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មាននយោបាយសន្តិភាព បាននាំឲ្យប្រទេសជាតិរីកចម្រើនជាច្រើន លើគ្រប់វិស័យ ជាពិសេសតំបន់ព្រំដែន ដែលជាអតីតសមរភូមិប្រយុទ្ធ បានក្លាយជាតំបន់សេដ្ឋកិច្ចទីផ្សារ និងការអភិវឌ្ឍ។

សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង ជាង២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៥មិថុនានេះ។

សម្ដេច មានប្រសាសន៍ថា ដោយសារគោលនយោបាយ ​ដ៏ត្រឹមត្រូវបែបនេះ​ហើយទើបនាំឱ្យ​តំបន់ព្រំដែនមាន ​ការរីកចម្រើន ដូចជា ​រោងចក្រ សហគ្រាស ​តំបន់សេដ្ឋកិច្ចពិសេស ដែលនាំអ្នកវិនិយោគិនមកបណ្ដាក់ទុន។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ​ទាក់ទិននឹងការអភិវឌ្ឍ នេះកម្ពុជា និងវៀតណាមមានការតភ្ជាប់គ្នា ដោយតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះមិនមែន​នាំចេញ​ទៅកាន់កំពង់ផែ ​ខេត្តព្រះសីហនុ ដែលមានចម្ងាយ យ៉ាងឆ្ងាយនោះទេ ភាគីទាំងពីរមានកិច្ច​សហប្រតិបត្តិការនាំទៅកាន់ កំពង់ផែខាងវៀតណាម ដែលមានតម្លៃថោកជាង។ តែផ្នែកការតភ្ជាប់​ផ្សេងទៀត ដូចជាគមនាគមន៍ដឹកជញ្ជូន ​បញ្ហាអគ្គិសនី ឌីជីថលទូរគមនាគម​ជាដើម ត្រូវបាន​តភ្ជាប់ពីវៀតណាម ដើម្បីធ្វើការជាមួយគ្នា។

ក្នុងន័យនេះសម្ដេចថា នយោបាយសន្តិភាព របស់កម្ពុជាវាស្របគ្នា និងនយោបាយសន្តិភាព របស់​វៀតណាមផងដែរ ​ដែលត្រូវរិះរកការធ្វើពាណិជ្ជកម្មជាមួយគ្នា ​នាយកទៅវិញទៅមក ។

សូមបញ្ជាក់ថា នៅខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មាន​កម្មករនិយោជិតប្រមាណជិត៩ម៉ឺន៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ ​សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មាន​កម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ​ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm