Ajax រំលាយ​ពាន​ជើងឯក​លី​គ​របស់​ខ្លួន​ទៅជា​រូប​ផ្កាយ ៤២០០០​គ្រាប់​ចែក​ជូន​អ្នកគាំទ្រ​

2021/05/13 09:08:45 pm        348

​បាល់ទាត់៖ ​អ្នកគាំទ្រ​ក្រុម​បាល់ទាត់ Ajax Amsterdam មិន​ដែល​បាន​ចូល​ទស្សនា​ការ​ប្រកួត​មួយ​ប្រកួត​ណា​ឡើយ ​របស់​ក្រុម​នៅ​រដូវ​កាល​នេះ​ដោយសារតែ​ជំងឺ​រាតត្បាត Covid-19 ដូច្នេះ​ក្លិប​បាន​សំរេច​ចិត្ត​ធ្វើ​រឿង​គួរ​អោយ​ស្ញប់ស្ញែង​។

​​ដើម្បី​តបស្នង និង​ជា​កា​ដឹងគុណ​ទៅដល់​អ្នកគាំទ្រ​ ដែល​នឹក​រលឹក​ចង់​ទស្សនា​ផ្ទាល់​នូវ​សកម្មភាព​បាល់ទាត់ Ajax Amsterdam ដែល​ជា​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ Eredivisie​ រដូវ​កាល​នេះ​ ក៏បាន​សំរេច​រំលាយ​ពាន​ជើងឯក​ធ្វើ​ពី​ប្រាក់​របស់​ខ្លួន​ ទៅជា​រូប​ផ្កាយ​ប្រាក់​តូច​ៗ​ចំនួន ៤២០០០​គ្រាប់​ចែក​ជួន​អ្នក​គាំទ្រ​ ដែល​បាន​ជាវ​សំបុត្រ​ចូល​ទស្សនា​កាល​ពី​ដើម​រដូវ​កាល​នៅ​កីឡដ្ឋាន Johan Cruyff Arena​។ ​នាយក​ប្រតិបត្តិ​ក្លិប​លោក Edwin van der Sar​ បាន​ឲ្យ​ដឹង​ថា រដូវ​កាល​កន្លង​មក​នេះ Ajax លេង​ក្នុង​កីឡដ្ឋាន​ដោយ​គ្មាន​អ្នក​គាំទ្រ​ តាំងពី​ដើម​រដូវ​កាល​រហូត​មក​ដល់​ពេល​នេះ តែ​អ្នកគាំទ្រ​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​របស់​ក្លិប​ តាមរយៈ​ការ​គាំទ្រ​នៅ​តាម​បណ្តាញ​សង្គម តាម​ផ្លូវ​នៅ​ខាងក្រៅ​កីឡដ្ឋាន​ជាដើម​។

​​មិន​មាន​អ្វី​ច្រើន​ទេ នេះ​ជា​ការ​តបស្នង​បន្តិចបន្តួច​របស់​ក្លិប​ទៅកាន់​អ្នកគាំទ្រ ​អតីត​អ្នក​ចាំទី Manchester United រូប​នេះ​បន្ថែម​។ ​​សូម​បញ្ជាក់​ថា ​លី​គ​កំពូល​ហូ​ឡង់​នៅសល់ ២​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​តែ Ajax ធានា​បាន​ជើង​ឯក​តាំង​ពី​ដើម​ខែ ក្រោយ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ PSV Eindhoven ដល់​ទៅ ១៤​ពិន្ទុ​។ ​គិត​មក​ដល់​ពេល​នេះ​លី​គ​កំពូល​ហូ​ឡង់​មានតែ Ajax ទេ​ដែល​ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​សរុប ៣៥​លើក​ ខណៈ PSV Eindhoven ឈ្នះ ២៤​លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        9
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        84
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm