ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ជំរុញអាជ្ញាធរដាស់តឿនពលរដ្ឋត្រៀមឯកសារទៅបោះឆ្នោត

2023/06/26 12:04:33 am        556

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានជំរុញដល់សមាជិកសមាជិកាគណបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តដាស់តឿន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យត្រៀមឯកសារឱ្យបានរួចរាល់ សម្រាប់ការបោះឆ្នោត អាណត្តិទី៧ខាងមុខ ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ រៀបចំផែនការ ត្រៀមឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីអនុប្រធានក្រុមការងារ និងប្រធានទទួលបន្ទុកតាមភូមិ រួមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ទាំង៩ ក្នុងឃុំព្រះផុស យុវជនឃុំ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្រេង វង្សហៀង បានណែនាំដល់សមាជិក សមាជិកាគណបក្សត្រូវខិតខំ​ពង្រឹងកិច្ចសហការល្អក្នុងស្មារតីសាមគ្គីភាព ដើម្បីធ្វើយ៉ាងណាដណ្ដើមយកជ័យជំនះឱ្យខានតែបាន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់យុវជនគណបក្សដែលជាសរសរទ្រូងប្រទេសជាតិ​ត្រូវខិតខំ​បម្រើប្រទេសជាតិដោយស្មោះត្រង់​ ចូលរួមក្នុងចលនាអភិវឌ្ឍន៍មូលដ្ឋាន ​ដើម្បីកសាងស្នាដៃ និងកិត្តិយសល្អសម្រាប់ទុកជាគំរូដល់យុវជនជំនាន់ក្រោយ។

ឯកឧត្តម ស្រេង វង្សហៀង បានណែនាំដល់សមាជិក សមាជិកា ត្រូវចុះជួបដោយផ្ទាល់ស្វែងយល់​ពីទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​ឱ្យបានទាន់ពេលវេលាដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

ឯកឧត្តម ប្រធានក្រុមការងារ ដាស់តឿនដល់ថ្នាក់ដឹកនាំគណបក្សត្រូវចុះអប់រំណែនាំ​ពន្យល់ដល់​បងប្អូន​ប្រជាពលរដ្ឋពីសារៈសំខាន់នៃការបោះឆ្នោត​ព្រមទាំងជំរុញ​ដល់ពួកគាត់ចូលរួមបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវកៀរគរសមាជិកទៅ​បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹង​ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ​ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ក្នុងនោះ​គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងចុងក្រោយបង្អស់ គឺលេខ១៨៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm